Miss World 2021 ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន បន្ទាប់ពីមានករណីវិជ្ជមាន Covid-19 ជាច្រើន

ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​ Miss World 2021 ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី ប្រកាសផ្អាក​ជា​បណ្ដោះអាសន្ន​ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់​ពី​មាន​ករណី​វិជ្ជមាន​កូវីដ-១៩ នៅក្នុងចំណោម បេក្ខនារីដែលចូលរួមប្រកួត ។ ហើយព្រិត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅព័រតូរីកូ ក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីការផ្អាកនេះ ។  

ពួកគេបាននិយាយថាការប្រលងត្រូវបានពន្យារពេលជាបណ្តោះអាសន្នដោយសារតែ “ការព្រួយបារម្ភអំពីសុខភាពនិងសុវត្ថិភាព បេក្ខនារី  ក្រុមការងារ និងសាធារណៈជនទូទៅ ” ហើយនឹងត្រូវបានកំណត់ឡើងវិញក្នុងរយៈពេល 90 ថ្ងៃបន្ទាប់នៅឯ Puerto នៅសាល RicoColiseum Jose Miguel Agrelot ។

 

View this post on Instagram

 

A post shared by Miss World (@missworld)

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីបានជួបជាមួយអ្នកជំនាញខាងមេរោគ និងអ្នកជំនាញផ្នែកវេជ្ជសាស្ដ្រ ដែលត្រូវបានជួលឱ្យមើលការខុសត្រូវលើព្រឹត្តិការណ៍ Miss World 2021 និងនាយកដ្ឋានសុខភាពព័រតូរីកូ។ វិធានការសុវត្ថិភាពបន្ថែមក៏ត្រូវបានអនុវត្តផងដែរ បន្ទាប់ពីករណីវិជ្ជមាន Covid-19 ត្រូវបានបញ្ជាក់។ ជំហានបន្ទាប់ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ការប​្រកួតនេះ  គឺការដាក់ឱ្យមានគម្លាតសង្គមភ្លាមៗ ដើម្បីរង់ចាំការសង្កេត និងការធ្វើតេស្តបន្ថែមទៀត។

Please enter a valid URL

Relate Post