Kimberly ចោគាស់ខនដូ បាត់បង់រាប់លាន

រឿងនេះបានធ្វើឲ្យតារាស្រី Kim Kimberly ស្រឡាំងកាំង បន្ទាប់ពីនាង ត្រូវបានចោលួចកាបូបម៉ាកប្រណីតចំនួន ៤ ដែលមានតម្លៃសរុបដល់ទៅរាប់លានបាត ពីខុនដូរបស់នាង ។

 

ដោយក្នុងនោះ ការបូបដែលនាងបានបាត់មានដូចជា  ដូចជា Hermes constance 24 black epsom rose gold hardware stamp A 2017, Hermes. birkin 30 togo black hardware stamp T 2015, Hermes birkin 30 capucine (ពណ៍ទឹកក្រូច បែកក្រហម) togo stamp Q 2013 silver hardware and Chanel boy bag 6 inch black glass leather ។

ហើយអ្នកចាត់ការទូទៅរបស់នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងរួចហើយ ហើយនៅបានប្រាប់ថា អាចនិងជាស្នាដៃរបស់មនុស្ស ជិតស្និត ព្រោះគេដឹងទាំងអស់អំពីពេលវេលាក្នុងការចេញចូលខនដូរបស់ Kim ហើយគេនៅដឹងទៀតថា ក្នុងពេលនេះ Kim គឺជា Presentor របស់ម៉ាក Christian Dior ដូចនេះ នាងមិនអាចយកកាបូបម៉ាក Hermes ចេញមកប្រើនោះទេ ។

ហើយមូលហេតុដែលនាងដឹងថាខ្លួនបានបាត់កាបូបនោះ គឺក្រោយពេលដែលខកខាន មិនបានប្រើជាយូ នាងក៏បើកទូដើម្បីពិនិត្យមើល ក៏មានការភ្ញាក់ផ្អើលកើតឡើង ព្រោះតែបាត់កាបូបពីទូ ដល់ទៅ4 ហើយនាងបានប្រាប់ថា​កាបូបនោះ អាចនិងបាត់ទៅនៅក្នុងកំឡុងខែកញ្ញា ហើយនាងបានគិតរួចហើយថា គ្មានសង្ឃឹមនិងបានរបស់នោះមកវិញទេ ហើយអ្នកលួចនោះ ក៏មិនអាចជាអ្នកដ៏ទៃដែរ ច្បាស់ណាស់គឺមនុស្សជិតខ្លួន ។

ក្នុងពេលនេះ នាងបានដាក់ពាក្យបណ្ដឹងរួចហើយ រងចាំតែចំណាត់ការរបស់ សមត្ថកិច្ចតែប៉ុណ្ណោះ ។ ហើយកញ្ញា Kim Kimberly នៅបានបញ្ជាក់ទៀតថា ហេតុផលមួយទៀតដែលនាងគិតថា ប្រហែលជា ថ្វីដៃរបស់អ្នកជិតស្និទ្ធនឹងនាង គឺដោយសារខុនដូរបស់នាង តម្រូវ​ឱ្យ​មាន​ការ​ស្កេន​ក្រយៅ​ដៃ​និង​ការ​បញ្ចូល​កូដ​ជា​ការ​ពិត​ណាស់​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង។ សរុប​មាន​តម្លៃ​ប្រហែល​២​លាន​បាត ដែល​ជា​កាបូប​ដែល​នាង​ទិញ​ដោយ​ខ្លួនឯងទាំងអស់​ ។ ហើយ​អ្នក​ដែល​យក​កាបូប​ត្រូវ​តែ​ជា​អ្នក​ដឹង​ព័ត៌មានច្បាស់ពី​កាបូបនោះ ។

នាងនៅបានប្រាប់ទៀតថា ពណ៍របស់កាបូបទាំង4 ដែលនាងបាត់នោះគឺជាពណ៌ដ៏កម្រ និងពិបាករកទិញណាស់ ។ ឥឡូវ​នេះ នាង​មិន​សង្ឃឹម​ថា​នឹង​បាន​វា​មក​វិញ​ទេ។ ដោយសារតែវាបានបាត់មួយរយៈទៅហើយ អាស្រ័យហេតុនេះនាងសូមជូនដំណឹងដល់ហាងលក់និងទិញកាបូប ១ទឹកទាំងអស់ ។ ប្រសិន​បើ​បាន​ឃើញ​កាបូបទាំងនេះ  សូម​ជួយផ្ដល់ពត៍មានទៅនាង​វិញ​ផង»។

Please enter a valid URL

Relate Post