រឿង កាន់តែធំហើយ Sponsor ធំ ដកខ្លួន​ពីភាពយន្តរបស់ JISSOO BLACKPINK

មួយក្នុងចំណោមអ្នកឧបត្ថម្ភកំពូលទាំងបីរបស់ ខ្សែភាពយន្តភាគរឿង Snowdrop បានលុបចោលការឧបត្ថម្ភរបស់ពួកគេ បន្ទាប់ពីខ្សែរភាពយន្ត១នេះ ត្រូវបានគេមើលឃើញថា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតវត្តិសាស្ត្រ របស់ប្រទេសកូរ៉េ ។

ដែលរឿង​នេះ​បាន​ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ ​រឿង​ភាគ​ថ្មី​របស់ទូរទស្សន៍ JTBC រឿង Snowdrop និង​ករណី​នៃ​ការ​ប្តឹងអោយ​ផ្អាក​ការ​ផ្សាយ​ដោយ​អះអាង​ថា​ខ្លឹមសារ​នៃរឿងនេះ​ បានបំភ្លៃ​ប្រវត្តិសាស្ត្រ ។ ហើយនៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2021 ក្រុមហ៊ុន P&J Group បានប្រកាសថាខ្លួនបានលុបចោលការឧបត្ថម្ភ របស់ខ្លួន សម្រាប់រឿងភាគនេះហើយ ។

តំណាងក្រុមហ៊ុនបាននិយាយថា ដំបូងឡើយ ពួកគេសម្រេចចិត្តគាំទ្ររឿងភាគនេះ បន្ទាប់ពីត្រូវបានផ្តល់ជូនដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេនៅក្នុងរឿងដែលសម្តែងដោយ Jisoo សមាជិកក្រុម BLACKPINK និងតារាសម្តែង Jung Hae In ។ យើង​បាន​វិនិយោគ​ដោយ​មិន​បាន​ដឹង​ពី​ព័ត៌មាន​លម្អិត​នៃ​សាច់រឿង ​ដោយ​គិត​ថា​វា​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម។

ខ្ញុំមិនគិតពីការស៊ើបអង្កេតបន្ថែមទៀតទេ បន្ទាប់ពីត្រូវបានធានាដោយក្រុមផលិតរឿងថា ឈុតក្នុងរឿងត្រូវបានកែសម្រួលខ្លះៗ ដើម្បីឆ្លងកាត់វិធានការ ក្នុងការចាក់ផ្សាយ។ បន្ទាប់ពីស្វែងយល់បន្ថែមអំពីបញ្ហានេះ ឥឡូវនេះ យើងបានស្នើសុំការលុបចោលការឧបត្ថម្ភ ហើយខាងទូរទស្សន៍ បានបញ្ជាក់ថា នឹងដកឈ្មោះ ក្រុមហ៊ុនរបស់យើងចេញនៅក្នុងភាគទី 3 ។

Please enter a valid URL

Relate Post