Super Star ស្រីល្បីឈ្មោះ ត្រូវដកតួនាទី ព្រោះគាំទ្ររអំពើហឹង្សា

មិនត្រឹមតែអ្នកប្រើបណ្ដាញសង្គមប៉ុណ្ណោះទេ ដែលមិនពេញចិត្តនិងទង្វើបែបនេះ សូម្បីតែ Super Star តារាល្បី និងជាម្ចាស់ Brand សម្លៀកបំពាក់នារី Savage X Fenty អ្នកនាង Rihanna ដែលគ្រប់គ្នា បានដឹងថា នាងធ្លាប់រងនូវអំពើហឹង្សា ពីគូរស្នេហ៍របស់នាង លោក Chris Brown  រហូតដល់ជិតផុតដង្ហើមថែមទៀតផងនោះ ក៏មិនពេញចិត្តដូចគ្នា   

ស្រាប់តែនៅសុខៗ  Influencer ដ៏ល្បី កញ្ញា Ari Fletcher ដែលជា Brand Ambassador អោយឈុតសម្លៀកបំពាក់ម៉ាក Savage X Fenty  របស់នាងនោះ បែជាប្រកាសថា បើសង្សារនាងលោក Monney Bagg មិនចង់អោយនាងទាត់ក្បាលចោល ទាល់តែយកកាំភ្លើងមកភ្ជង់ក្បាលនាង និងគម្រាមនាងមិនអោយដើរចេញពីលោកតែប៉ុណ្ណោះ ។ គ្រាន់តែ  កញ្ញា Ari Fletcher និយាយបែបនេះភ្លាម បណ្ដាញសង្គមស្ទើរតែក្លាយទៅជា ភ្នំភ្លើង ព្រោះតែនាងបានយករឿង នៃអំពើហឹង្សារ មកនិយាយលេង មិនផ្ដល់កិត្តយសដល់អ្នកដែលជាជនរងគ្រោះសោះ ។ ហើយអ្នកប្រើបណ្ដាញសង្គមបានទាមទាអោយ ចេញមកសុំទោសជាសាធារណៈ ។ តែត្រូវនាងបដិសេធន៍ព្រមទាំងមិនខ្វល់ពីអ្នកទាមទាទាំងនោះថែមទៀតផង ។

ក្នុងរឿងនេះ Rihanna ដែលជាម្ចាស់ ​Brand Savage X Fenty ដែល Ari Fletcher ធ្វើជាតំណាងអោយនោះ នាងនៅស្ងៀម មិននិយាយអ្វីទាំងអស់ តែរូប និង ពត៍មានទាំងឡាយពាក់ព័ន្ធទៅនិង  Influencer រូបនោះ គឺត្រូវបានលុបចោលទាំងអស់ ពី Website Savage X Fenty គ្មានសល់នោះទេ ។

រួមទាំង Instagram របស់ Rihanna ដែលប្រាប់ព័ត៌មានថានាងកំពុងរៀបចំបើកហាងលក់រាយខោអាវទ្រនាប់ដំបូងគេនៅអាមេរិកនោះ ឈ្មោះ ឬរូបភាពរបស់ Fletcher ក៏មិនត្រូវបានគេលើកឡើងដូចគ្នា ។  ដូច្នេះអ្នកគាំទ្របានកត់សម្គាល់ថា Ari Fletcher ជា  Influencer ដែលនឹងត្រូវបានគេបោះបង់ចោល និងដកហូតកិច្ចសន្យាភាពជាដៃគូអាជីវកម្មជាក់ជាមិនខាន ដោយសារតែមាត់អត់គម្របរបស់នាង ។

Please enter a valid URL

Relate Post