អបអរសាទរ អ្នកនាង អម្ពរ ទេវី ទទួលបានចៅប្រុសដំបូង

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់តារាជើងចាស់ អ្នកនាង អម្ពរ ទេវី បានអោយដឹងថាក្នុងពេលនេះ អ្នកនាងបានក្លាយជាយាយរបស់គេហើយ ដោយសារតែកូនប្រសារដែលជាភរិយា របស់កូនប្រុសនាង​ សម្រាលបានកូនប្រុសម្នាក់ ដ៏គួរអោយស្រឡាញ់ កាលពីប៉ុន្មានម៉ោងមុននេះ ។

ដោយក្នុងសារនោះ អ្នកនាង បានផុសរូប កូនប្រុស និងកូនប្រសារ រួមទាំង បន្ថែម Caption ថា​ ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា  ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ.នោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun.     ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង៕ 

ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក៕ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ.              និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ  ប្រាជ្ញាវាងវៃ  ជាបុគ្គលដ៏ល្អ មានគុណធម៌  សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង ។

Please enter a valid URL

Relate Post