សម្តេចតេជោ ហ៊ុន សែនHun Sen និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា  ដល់បេក្ខជន ទុំ រដ្ឋា រហូតដល់..! 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ចំនួន ៥០០០ដុល្លារ  ដែល ទុំ រដ្ឋាបានប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងចមតៀងនេះនៅលើបណ្តាញសង្គមផ្ថែមទៀតផង ។

ក្រៅពីការឧបត្ថម្ភថវិកាហើយនោះ  សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ២លានរៀល ជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈតាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោក ទុំ រដ្ឋា មានក្តីរំភើបដល់ស្រក់ទឹកភ្នែកក្រោយពេលទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលធ្វើឱ្យខ្លួនគេមានក្តីសង្ឃឹមក្នុងជីវិត និងបន្តខិតខំតស៊ូ ជំនះរាល់ការលំបាកដើម្បីសម្រេចបានក្តីស្រម៉ៃ និងជោគជ័យក្នុងជីវិត៕

 

 

លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្ស ថែមទៀតផង។

សូមជម្រាបផងដែរថា ប្រមាណជិត១សប្ដាហ៍ហើយ ដែលអ្នកលេងបណ្ដាញសង្គមព្យាយាមវែកញែករកខុសត្រូវលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ជាមួយគណៈកម្មការទាំង៤រូប របស់កម្មវិធី «Cambodian Idol» រដូវកាលទី៤ វគ្គ Judge Audition។ បន្ទាប់ពីគណៈកម្មការសម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះ ដោយសំឡេងគាំទ្រ២ និងមិនគាំទ្រ២ ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីនេះ ចំពោះគណៈកម្មការ  ដែលមិនបានផ្ដល់សំឡេងគាំទ្រ។ ដោយអ្នកខ្លះបានលើកឡើងថា សំឡេង ទុំ សុវត្ថិ ច្រៀងពីរោះហេតុអ្វីបានជាឲ្យលោកធ្លាក់។ ហើយក្នុងនោះគេក៏បានឃើញ ភាគីគណៈកម្មការ ចេញមកបក ។

ពត៍មានជា វីឌីអូ

 

Please enter a valid URL

Relate Post