អបអរសាទរដល់តារាចម្រៀងស្រីសាច់សខ្ចីកញ្ញាវីរៈនិច្ចរកឃើញម្ចាស់បេះដូងម្នាក់ហើយដោយចាស់ទុំទាំងសង់ខាងបានចូលជួបគ្នាធ្វើពិធីចូលស្ដីតាមប្រពៃណីនៅរសៀលនេះ។

នៅមុននេះបន្តិចមហាជនជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយតារាចម្រៀងថ្ពាល់ខួចវីរៈនិច្ចដោយស្ងាត់ៗនាងបង្ហាញមុខគូស្នេហ៍រូបសង្ហាខ្ពស់ស្រឡះជាសាធារណតែម្ដងក្នុងថ្ងៃពិសេសដោយមានចាស់ទុំដឹងឭទាំងសងខាងចូលស្ដីតាមប្រពៃណីនៅរសៀលថ្ងៃទី៤សីហានេះ។នេះយោងតាមIGផ្លូវការរបស់តារាស្រីរូបនេះបានបង្ហាញនៅ១ម៉ោងមុននេះ។