Lord Nil គឺជាបេក្ខជន America’s Got Talent រដូវកាលថ្មីម្នាក់ដែលព្យាយាមបង្ហាញភាពអស្ចារ្យមិនខ្លាចគ្រោះថ្នាក់ នៅពេលលោកសម្ដែងវិញ្ញាសាសាហាវៗ ពិសេសនៅវគ្គ Judge Cuts។
បេក្ខជនរូបនេះបានបង្កើតឈុតឆាកដ៏សែនគ្រោះថ្នាក់មួយជាមួយសត្វក្រពា (អម្បូរសត្វក្រពើ)។ Lord Nil បានធ្វើឲ្យគ្រប់គ្នាដែលកំពុងទស្សនាការសម្ដែងរបស់ខ្លួនភ័យព្រឺព្រួចរកអ្វីប្រៀបផ្ទឹមពុំបាន ពេលលោកពាក់អាវជាប់ខ្សែចំណង និងព្យួរជើងជាប់ជាមួយរបស់ម្យ៉ាង ដែលត្រូវបានដុតដោយភ្លើង ហើយសំយ៉ុងក្បាលចុះ ពីលើទ្រុងមានសត្វក្រពានៅខាងក្នុងកំពុងរង់ចាំចំណី។