កាលពីម្សិលមិញ ទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះ Post មួយដោយបានលើកឡើងពីចៅស្រីទី ២១ របស់សម្ដេច ដែលសម្រក់ទឹកភ្នែក តែមិនដែលយំឲ្យឮនោះទេ ជាហេតុបង្កើតជាចម្ងល់ដល់ជីតា ព្រោះមិនមែនទើបតែជាលើកទី១ ទេ។ ហេតុនេះសម្ដេចបានមានប្រសាសន៍ថា ប្រសិននៅកម្ពុជាមិនទាន់មានបទ «ស្រក់ទឹកភ្នែកតែមិនយំ» សូមជួយនិពន្ធមួយបទផង។
