បន្ទាប់ពី Alek សារភាពថាកំពុងតាមចែចង់ Bow ពេលនេះដល់វេនខាងស្រី ចេញវាចាម្ដងហើយ

ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ចេញផ្សាយជាប់ ទាក់ទងនឹង​អ្វី​ដែល​តារាសម្ដែង​ថៃ Alek Teeradetch បាន​លើកឡើងថា​ខ្លួន​កំពុង​តាមចែចង់ Bow Maylada

ជាក់ស្ដែង​ស្របពេល​ Bow Maylada បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធីកាល​ពីពេល​ថ្មីៗ នាង​ក៏បាន​និយាយពី Alek ដែរ។ ស្ថិតក្នុង​បទសម្ភាស នាង​ទទួល​ស្គាល់ថា នាង​ និង Alek ពិតជា​កំពុងរាប់អាន​គ្នាមែន ហើយសរសើរ​ថា​ តារា​ប្រុសរូបនេះជាមនុស្សគួរឲ្យស្រឡាញ់ណាស់ពេល​នៅក្បែរនាង។

Please enter a valid URL

Relate Post