ពេជ្រ សោភា ពោលបែបនេះ មហាជនឆ្ងល់គ្រប់គ្នា

Share on facebook
Share on linkedin
Share on telegram

ប្រិយមិត្តពិតជាបានជ្រាបមកហើយពាក់ព័ន្ធទៅនិង វិន័យក្នុងការស្លៀកពាក់សម្លៀកបំបាក់ ចូលទៅទស្សនា ប្រាសាទអង្គរវត្ត គឺមានសម្លៀកបំពាក់១ចំនួន ត្រូវបានហាម ។ តែ១រយៈចុងក្រោយនេះ គេឃើញហាក់ដូចជាមានការបន្ធូបន្ថយខ្លះ ចំពោះបងប្អូនដែលចូលទស្សនា ប្រាសាទអង្គរវត្ត អាចស្លៀកសំលៀកបំពាក់បែបបូរាណចូលបានរហូតមានអាជិវកម្មជួលឈុតបូរាណស្លៀកថែមទៀតផង ។ តែគេមិនដឹងថា តើឈុតបូរាណបែបណាខ្លះ ដែលអាចស្លៀកបាននិងឈុតបែបណាខ្លះត្រូវហាមនោះទេ ។

ដោយឡែក តារាសំដែងកំពុងតែទទួលបាននូវការគាំទ្រយ៉ាងច្រើន ក្នុងវិស័យភាពយន្តភាគ ប្រុសខួច

បាន Share រូបភាពរបស់តារាចំរៀងជួរមុខ អ្នកនាងពេជ្រ សោភា ក្នុងសម្លៀកបំពាក់បែបបូរាណ បែបស្ត្រីខ្មែរ សម័យលង្វែក និងបានពោលថា ខ្ញុំឆ្ងល់ ថាស្ត្រីខ្មែរសម័យកាលមុន ស្លៀកពាក់បែបនេះ តែពេលឥឡូវបើស្លៀកពាក់បែបនេះ គេថាមិនមែនខ្មែរ ហើយបើទៅថតនៅក្នុង តំបន់អង្គរវិញ គឺគេមិនអោយពាក់តែម្ដង (ដូចពាក្យគេថាមិនខុសខ្មែរជាពូជដែលឆាប់ភ្លេចខ្លួន) ហើយបើស្លៀកពាក់ដូច បងភា តិចថាគេអោយថតជាប់ប្រាសាទទៅ ។

ពាក់ព័ន្ធទៅនិងការ Post នេះ អ្នកនាង ពេជ្រ សោភា ក៏បាន Share ព្រមជាមួយការបន្ថែម Caption ថា ចាសគឺត្រូវសិទ្ធ កុំចេះតែហ៊ាន ។ គឺបានន័យថា អាចថតបានលុះត្រាតែសុំការអនុញ្ញាតជាមុនសិនទើបថតបាន ។

គួររំលឹកផងដែរថា ចម្ងល់របស់ប្រុសខួច កើតឡើងក្រោយពេលដែល អ្នកនាងពេជ្រ សោភា បានបង្ហោះរូប១ចំនួន ព្រមជាមួយ Caption ថា ស្រីខ្មែរក្រុងលង្វែក
កូនចៅសុំថតតាម មើលទៅរូបភាព ពេញដោយសេរីភាពផ្លូវចិត្ត
ហូលដែលនាងខ្ញុំ ស្លៀកមាន អាយុកាល ១០ឆ្នាំហើយ
#សុំបងប្អូនខ្មែរកុំប្រកាន់

Please enter a valid URL

Relate Post