ដឹងតម្លៃនាឡិកា BamBam GOT7 រន្ធត់ចិត្តណាស់ នាឡិកានេះមិនមែនអ្នកមាន ទិញមិនបានទេ

អ្នកគាំទ្រ Ahgase ជាច្រើនប្រាកដជាស្គាល់ BamBam GOT7 ឬ BamBam Kanpimuk Phuwakul ត្រូវបានគេចាត់ទុកថាជាបុរសដែលក្នុងខ្លួនរបស់លោកក្រៅពីការច្រៀង និង រាំ គឺពោពេញទៅដោយ Fashion ។ ដូចនេះពាក់ព័ន្ធទៅនិងផ្នែកម៉ូតរបស់លោកគឺល្អដូចជំនាញផ្សេងទៀតរហូតដល់ Ahgase បានឲ្យលោក ក្លាយជាស្ដេចម៉ូដរួចរាល់ហើយផងដែរ ។

ហើយ១ ក្នុងចំណោមរបស់ជាច្រើនដែល BamBam សន្សំទុកនោះគឺ នាឡិកាក៏ជារបស់១ដែលលោកមានរាប់សិបគ្រឿងផងដែរ ។ ហើយក្នុង១គ្រឿងៗ គឺតំលៃមិនធម្មតានោះទេ ។

ហើយចុងក្រោយនេះ កម្លោះសង្ហារបស់យើង បានបំពេញតួនាទីជាពិធីករ Stage W របស់ KBS World . ជាមួយនឹងនាឡិកាប្រណីត ដែលក្រោយមក វាត្រូវបានគេបង្ហាញថា នាឡិកានេះ វា ជាមាសស ដែលតុបតែងដោយពេជ្រ 8.68 ការ៉ាត់ ដែលមានសរុប 1,675 ដុំទូទាំងតួនាឡិកា ។ រួមទាំងខ្សែក៏ដូចគ្នា ម៉ូដែលបែបនេះ បើទោះជាគ្មានដាំពេជ្រក៏មានតំលៃយ៉ាងតិច ជាង 5មុឺន ដុល្លារនោះទេ ។

ប៉ុន្តែដោយសារ វាត្រូវបានគេផលិត ក្នុងចំនួនតិចខុសធម្មតា ដូច្នេះហើយតម្លៃត្រូវបានរុញឡើងដល់ជិត 7មុឺនដុល្លារ ឯណោះ ហើ ជាពិសេសគឺម៉ូដែល Bam Bam បានពាក់គឺស្រោបដោយពេជ្រដែលមានតម្លៃ គឺខ្ពស់រហូតដល់ 418700$ ឯណោះ ។ ដែលបុរសរូបនេះត្រូវបានគេហៅថាសង្ហា និងមានខ្លាំង តាំងពីនៅក្មេង ។

Please enter a valid URL

Relate Post