រឿងរ៉ាវស្នេហាត្រីកោណ រវាង ម៉ា នីតា សន ពិសិដ្ឋ និង សារី សុវត្តី មិនទាន់បានស្ងប់ស្ងាត់នោះទេ តែបែជាកំពុងក្ដៅងំ ដោយសារតែ ម៉ា នីតា ព្យាយាមស្ទើគ្រប់វិធីក្នុងការអះអាងថាខ្លួនស្អាតស្អំ ផ្ទុយពី សារី សុវត្តិ មិនបានចេញមកបំភ្លឺអ្វីទាំងអស់ទាក់ទងទៅនិងរឿងនេះ តែផ្ទុយទៅវិញ នាងបែជាគម្រាមប្ដឹងអ្នកសារពត៍មានដែលចុះផ្សាយពីបញ្ហាស្នេហាត្រីកោណនេះទៅវិញ ។
ក្រោយពីបានឮ ពីពត៍មានស្នេហាត្រីកោណ ម៉ា នីតា សន ពិសិដ្ឋ សារី សុវត្តិ តាមរយៈការចុះផ្សាយ ព្រោងព្រាតរបស់វេបសាយនានា រួចមក តារាសំដែង និងជាអ្នកដឹកនាំរឿង១រូប លោក សុឆម សុរ៉ាមភូមិ ហាក់ដូចជា ហួសចិត្តនិងរឿងនេះយ៉ាងខ្លាំង ។
ហើយលោកក៏បានចូលទៅបញ្ចេញមតិ ក្នុងការផ្សាយរបស់វេបសាយ ផ្ទះតារា ដែលជាវេបសាយ១ ក្នុងចំណោមវេបសាយជាច្រើនដែលបានផ្សាយពីរឿងនេះថា សុំសសើរ អ្នកសិល្បៈជំនាន់ក្រោយ ហ៊ានប្ដឹង សូម្បីការផ្សាយរបស់អ្នកសារពត៍មានទៀត ឯងឯណេះចាំមើលការបកស្រាយ ឥឡូវបកប្ដឹងទៅវិញ ចប់ហើយផ្ទះតារា សិល្បៈរៀមច្បងសុំចាញ់ហើយ ។
ហើយតារាដ៏ស្រស់សង្ហារូបនេះ នៅបានបន្តថា អ្នកសិល្បៈជំនាន់មុនគេអោយតំលៃសារពត៍មានណាស់ ដល់ឃើញរឿងទៅជាអញ្ចឹង មើលហើយចេះតែចង់សើច ។ គួររំលឹកផងដែរថា ការលើកឡើងនេះ គឺជាគំនិតដាស់តឿន ចំពោះអ្នកសិល្បៈគ្រប់អោយទទួលស្គាល់ថា ក្នុងនាមសិល្បៈ គឺជៀសមិនផុតពីរឿងអាស្រូវនោះទេ បើយើងធ្វើខ្លួនមិនល្អ និងពន្យល់អោយស្គាល់ពីតួនាទីរបស់អ្នកសារពត៍មាន ។ ហើយក្នុងករណី សារី សុវត្តី នេះ គឺសារពត៍មានគ្រាន់តែនាំពាក្យដែលភាគីម្ខាងទៀតមកផ្សាយបន្ត និងអមដោយភស្តុតាងគ្រប់គ្រាន់ តែប៉ុណ្ណោះ តែនាងមិនព្រមធ្វើការបំភ្លឺ ដោយអាងថានិងបំភ្លឺនៅពេលក្រោយ ហើយប្រកាសជំហរធ្វើតាមផ្លូវច្បាប់ ។