វីរៈនារី ជាបទចំរៀង ១បទដេលផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី សូម្បីតែអ្នកប្រើបណ្ដាញសង្គម នៅជុំវិញសកលលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំង ពីបទចំរៀង១បទនេះផងដែរ ។ ហើយវាពិតជាអស្ចារ្យណាស់ ដែលក្នុងរយៈពេលត្រឹមតែ24ម៉ោងតែប៉ុណ្ណោះ មានអ្នកចូលទស្សនា រហូតដល់១លានដង ។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បែបនេះហើយ កញ្ញាទេព បូព្រឹក បានពោលទាំងមានមោទនភាពថា មកទីនេះនិយាយដោយមោទនភាព អគុណដល់បងប្អូនអ្នកគាំទ្រ ទាំងអស់គ្នាសម្រាប់ការ stream MV វីរៈនារី អោយទទួលបាន ការចូលមើលរហូតដល់ទៅ 1លានដង ក្នុងរយៈពេល 24ម៉ោង នោក្នុងយូធូប ដើម្បីជាការឆ្លើយតបពួកយើងនិងធ្វើការបន្ថែម Subtitle ជាច្រើនភាសារបន្ថែមទៀត ដើម្បីអោយកាន់តែទូលំទូលាយ ។
ក្នុងនាមជារៀមច្បង១រូប អ្នកនាងយក់ ឋិតរដ្ឋា បានពោលចេញពីចិត្តនូវពាក្យពិត ក្នុងន័យសសើរនិងលើកទឹកចិត្តដល់កញ្ញា ទេព បូព្រឹកថា បងទាំងពីរសូមជូនពរប្អូនស្រី Tep Boprek នឹង ប្អូនប្រុស Ngoun Chan Davithសូមអោយប្អូនទាំងពីរទទួលបានតែភាពជោគជ័យរហូតតទៅនឹងជាពិសេសបងចង់ប្រាប់ប្អូនទាំងពីរថាកុំចុះចាញ់ត្រូវតែបន្តធ្វើដំនើរទៅមុខជានិច្ចបើទោះជាមានពេលខ្លះមានព្យុះភ្លៀងយ៉ាងណាក៏ដោយណាអូន ! បងរំភើបណាស់ពេលបានចូលរួមក្នុងកម្មវិធីរបស់ប្អូនទាំងពីរ នឹងបានលឺការតាំងចិត្តធ្វើរបស់ប្អូនទាំងពីរដែលប្អូនទាំងពីរបានខិតខំប្រឹងធ្វើគ្រប់យ៉ាង ហើយថែមទាំងចំណាយថវិកាផ្ទាល់ខ្លួន ព្រមទាំងកំលាំងកាយនឹងកំលាំងចិត្ដថែមទៀតផង គឺដើម្បីធ្វើអោយបរទេសបានស្គាល់នឹងដឹងពីសិល្បះរបស់ខ្មែរយើងកាន់តែខ្លាំង បងទប់ទឹកភ្នែកមិនអោយយំតាមអូនមិនបានទេព្រឹកអើយ ស៊ូស៊ូណាប្អូនទាំងពីរ
From បងដែត បងរដ្ឋា