លោកទាវ ហ៊ុន ស៊ីណាត បង្ហោះសារភ្លាមៗ ក្រោយ ចោម ក្វាន់ ហ៊ានធ្វើរឿងមួយនេះដាក់ លោកជំទាវទាំងព្រឹកព្រលឹម

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ថៅកែហាងលក់មាសពេជ្រដ៏ ល្បីឈ្មោះ កណ្ដាលក្រុងភ្នំពេញ អ្នកនាង ចោម ក្វាន់ ព្រមទាំងគូស្នេហ៍ថ្មី បានដឹកដៃគ្នា ទាំងមិនញញើត ទៅដល់ភូមិគ្រឹះ លោកជំទាវ ហ៊ុន ស៊ីណាត គ្រប់គ្នា ឃើញហើយផ្ទុះការសរសើរមិនដាច់ពីមាត់។

ក្រោយ ឃើញវត្តមានអ្នកនាង ចោម ក្វាន់ ដឹកដៃគូស្នេហ៍ទៅ ដល់ផ្ទះខ្លួនដូច្នេះ អត់ទ្រាំមិនបាន លោក ជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះសារភ្លាមៗ ថា៖”តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយស្រី ចោម ខ្វាន់ បានជួយគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប”។ ក្នុងនោះមានដូចជា៖ ថវិការចំនួន ១២លានរៀល អង្ករ២តោន មី១០កេស ត្រីខ១០យួរ ទឹកស៊ីអ៊ីវចំនួន១០យួ ទឹកត្រីចំនួន១០យួ សៀវភៅ១០០ក្បាល ប៉ិច១០០ដើម ។ ទឹកបរិសុទ្ធ១០កេស ទឹកផ្លែឈើ១០កេស។សូមជូនពរ ដល់ក្មួយស្រីសូម បានជួបតែ ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយឃើញ លោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសារខាងលើភ្លាម ៗ នោះ អ្នកនាង ចោម ក្វាន់ ក៏បាន ចែករំលែកបន្ត ជាមួយពាក្យពេចន៍និយាយរៀរាប់ ថា៖” ថ្ងៃនេះកូន សូមអរគុណច្រើនដល់ជំទាវម៉ែខ្លាំងណាស់ឲ្យតែជួប ជំទាវម៉ែម្ដងណាកូនៗ ដឹងតែសើចចុក ពោះហើយ កូនៗអរគុណច្រើន សម្រាប់ពាក្យពេចន៍ទូន្មានល្អ ពី ជំទាវម៉ែ។ កូនៗពិតជាស្រឡាញ់គោរពជំទាវម៉ែខ្លាំង ណាស់”។

គួររម្លឹកផងដែរថា នេះ មិនមែនជាលើកទី១នោះទេ ដែលអ្នកនាង ចោម ក្វាន់ បានចូលរួមការងារសប្បុរស ធម៌នោះ កន្លងមក អ្នកនាងបានចុះទៅចែកអំណោយ ដល់ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តនិងរាជធានី ភ្នំពេញ ជាហូរហែរផងដែរ៕

 

Please enter a valid URL

Relate Post