ក្ដៅៗ! លោកជំទាវឧកញ៉ា ម៉ែរួយ សុំចិត្តសារព័ត៌មានមួយចំនួន កុំធ្វើរឿងនេះអោយសោះ បើអាចទៅរួច

ក្រោយលោក ជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ឡាយវីដេអូ និយាយរៀបរាប់ពីជីវិត គូស្វាមីភរិយា ធ្វើយ៉ាងណា ដើម្បីរស់នៅជាមួយគ្នាមានសុភមង្គល ដោយភាគីម្ខាងទៀតមិនលួចក្បត់ រួចមកមានសារព័ត៌មាន ជាច្រើនយក ទៅចុះផ្សាយ ជាបន្តបន្ទាប់ផងដែរ។

ដោយសារព័ត៌មានមួយចំនួនចុះផ្សាយថា លោកជំទាវឧកញ៉ា ម៉ែរួយ ឡាយនិយាយ រឿងរ៉ាវគូជីវិតប្ដីប្រពន្ធខាងលើ គឺចង់សំដៅឬឆ្លើយតបទៅ បុគ្គលនេះ បុគ្គលនោះ តែលោកជំទាវឧកញ៉ា មិនបានសំដៅ ទៅលើអ្នកណាម្នាក់ឡើយ ការឡាយនេះ គឺចង់និយាយសម្ដៅទូទៅប្រសិន បើមានលើសលួសខ្វះខាត ដោយប្រកាណាមួយ លោកជំទាវ ឧកញ៉ា ក៏សូមអភ័យទោស ពីពុកម៉ែបងប្អូនផង។

បើតាមលោកជំទាវ ឧកញ៉ា ម៉ែរួយ បង្ហោះលើផេកផ្លូវការ បានសរសេររៀបរាប់ថា៖”សូម អធ្យាស្រ័យបងបងសារពត៍Top new នឹងall newដែលបានសរសេរបញ្ចេញបញ្ចូលដើម្បីឲ្យ គេមើលពត៌មាន របស់ខ្លួនច្រើន ។ នាងខ្ញុំអត់បានថាឲ្យ បងប្អូនណាទេ សូមបញ្ឈប់រាល់សំណេរ ដែលធ្វើអោយ មនុស្សមិនដឹងអីយល់ច្រលំគ្នា បើសិនបងបងមិនបញ្ឈប់ការសរសេរញុះ ញង់នាងខ្ញុំនឹង មានវិធានការណ៍ តាមផ្លូវច្បាប់ សូមអរគុណ”៕

Please enter a valid URL

Relate Post