នាយ ឃ្លោក ប្រកាសផ្ដល់មុខរបរអោយសិល្បករ ដោយមិនគិតកំរៃ

ក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយនិងក្រុមហ៊ុន១ កាលពីថ្ងៃទី 29 ខែវិច្ឋិការ 2021 កន្លងទៅនេះ តារាកំប្លែងនាយឃ្លោក ដែលបច្ចប្បន្នមានងារជាឧកញ៉ា និងជាទីព្រឹក្សា ក្រសួងពត៍មាន បានលើកឡើងថា លោកនិងផ្ដល់ឱកាសដល់សិល្បករគ្រប់រូប អាចរកសុីជាមួយលោកដោយមិនចាំបាច់ ប្រើដើមទុនដើម្បីជួយសម្រួលដល់ជីវភាព ប្រចាំថ្ងៃដល់សិល្បករ ។

ដោយក្រៅពីមិនតម្រូវអោយប្រើដើមទុនហើយនោះ លោកក៏និងបង្ហាត់បង្រៀនពីរបៀបរកសុីជាមួយលោក ដើម្បីអាចរកចំណូលបានដោយស្រួលថែមទៀតផង ។លោក ឧគញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោគ បានលើកឡើងថា ដើម្បីចូលរួមចំណែកអោយសិល្បករមានចំណូល លោកនិងប្រកាសផ្ដល់នូវផលិតផលគ្រប់មុខ អោយសិល្បករបង្ហោះឬឡាយលក់ ដោយមិនតម្រូវអោយទិញជាកញ្ចប់នោះឡើយ ។ ហើយលោកនៅបានប្រកាសថា និងបង្កើនក្នុងការដកប្រាក់ចំណេញ ដើម្បីជួយដល់អ្នកសិល្បៈដែលមានទុក្ខ ក្រោយពីកិច្ចកុងត្រានេះផងដែរ ។

ពាក់ព័ន្ធទៅនិងហេតុផលដែលលោកសម្រេចចិត្តធ្វើបែបនេះ លោកឧកញ៉ា បានមានប្រសាសន៍ថា ដោយសារតែលោកគឺជាអតីតសិល្បករ ហើយក្រោយពេលជោគជ័យគឺត្រូវតែជួយសិល្បៈ ជាពិសេសគឺសិល្បករដែលមានជីវភាពខ្វះខាត ។ លោកចាត់តុកថានេះ ជាការរួមចំណែកក្នុងការជួយគ្នា ស្របពេលដែលអ្នកសិល្បៈមយយចំនួន គឺមានគំនិតក្នុងការធ្វើជំនួញ តែមិនមានលទ្ធភាព ។

ដោយលោកឧញ៉ាបានលើកយក តារាកំប្លែងនាយកុយជាឧទាហរណ៍ថា មិនត្រឹមតែទទួលបានអាហារបំប៉នទៅព្យាបាលសុខភាពប៉ុណ្ណោះទេ តែទទួលបានប្រាក់កំរៃពីការឡាយលក់ ក្នុង១ខែៗ បានច្រើនគួរសម ពីក្រុមហ៊ុនរបស់លោកនេះផងដែរ ។ ហើយលោកឧកញ៉ា នៅបានបញ្ជាក់ថា មុខជំនួញលក់អាហារបំប៉នរបស់លោក នៅតែទទួលបានជោគជ័យនៅលើទីផ្សារ ទោះបីជាកូវីត រីករាលដាលយ៉ាងណាក៏ដោយ នាពេលកន្លងមក ។

Please enter a valid URL

Relate Post