WOW ! Song Hye Kyo នឹង សម្តែង ក្នុង រឿង ថ្មី ជាមួយតួឯកប្រុស ដែលក្មេងជាងនាង 14ឆ្នាំ

មានស្នាដៃមិនដែលដាច់នោះទេ សម្រាប់កំពូលតារាស្រី Song Hye Kyo ដែលថ្មីៗនេះ នាងបានបញ្ជាក់ថានាងនឹងសម្តែងរឿងភាគថ្មី គឺរឿង The Glory ដែលនាងនិងរួមសំដែងជាមួយនឹងតួឯកប្រុសវ័យក្មេងដូចជា Lee Do Hyun ។ បើមិនមានការប្រែប្រួលអ្វីនោះទេ ខ្សែរភាពយន្តភាគនេះ នឹងចាប់ផ្តើមថតនៅខែមករាឆ្នាំ 2022 ។


គួរបញ្ជាក់ផងដែរថា The Glory គឺជា Original Series របស់ Netflix ដែលមានទាំអស់ 8 ភាគ។ រឿងនេះត្រូវបាននិពន្ធដោយ Kim Eun Sook ដែលជាអ្នកនិពន្ធរឿង ‘Secret Garden’, ‘Descendants of the Sun’, ‘Goblin’ និង ‘The King: Eternal Monarch’ និងដឹកនាំរឿងដោយអ្នកដឹកនាំដ៏ល្បីដែលធ្លាប់ដឹកនាំផលិតរឿង Record Of Youth និងរឿង Secret Forest S.1 ។

ដែលភាពយន្តរឿងនេះ និងបង្ហាញអំពីស្ត្រីម្នាក់បានក្លាយជាគ្រូរបស់ កូនប្រុសរបស់អ្នកដែលបានធ្វើបាបនាង។ ដូច្នេះ ដំណើរ រឿង នៃ ការ សងសឹកក៏បាន ចាប់ ផ្ដើម»។

Please enter a valid URL

Relate Post