តើមានអ្វីកើតឡើង! V.I.P បញ្ជូនឡានទៅតវ៉ានៅមុខអគារ YG ក្រោយរង់ចាំ៥ឆ្នាំសម្រាប់រឿងនេះ ប៉ុន្តែមិនបានទទួល.

Share on facebook
Share on linkedin
Share on telegram

កាលពីថ្ងៃទី 29 ខែវិច្ឆិកា ក្លឹបអ្នកគាំទ្ររបស់ BIGBANG បានចេញសេចក្តីថ្លែងការណ៍មួយជាមួយនឹងរថយន្តដឹកទំនិញតវ៉ាទាមទារឱ្យក្រុមនេះត្រលប់ទៅក្រុមដែលមានសមាជិក 4នាក់ វិញ។ ដោយពួកគេបានចោទថា YG Entertainment មិនបានបំពេញតួនាទី ជា ភ្នាក់ងារ ដ៏ល្អ អស់ រយៈ ពេល ជា យូរ មក ហើយ។ យើងចង់ឱ្យ YG ចាប់ផ្តើមគាំទ្រ BIGBANG ក្នុងថានៈ ជាក្រុមដែលមានសមាជិកបួននាក់ ហើយចាប់ផ្តើមទំនាក់ទំនងជាថ្មី ជាមួយអ្នកគាំទ្រឡើងវិញ ។

ពួកគេក៏បានស្នើសុំឱ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាម និង ការបញ្ចេញមតិអាក្រក់ផងដែរ។ ហើយបានអំពាវនាវឱ្យ YG បញ្ជាក់អោយបានច្បាស់ថា Seungri បានចាកចេញពីក្រុមហើយ ហើយ BIGBANG ឥឡូវនេះមានសមាជិកតែ 4 នាក់ប៉ុណ្ណោះ ហើយស្នើឱ្យ SNS ជាផ្លុវការរបស់ BIGBANG និង fandom បានទទួលនូវការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដោយមិនត្រូវបានគេមិនអើពើ តទៅទៀត។ អ្នកគាំទ្រក្រុម BIGBANG បាននិយាយថា “ពួកយើងបានរង់ចាំការត្រលប់មកវិញរបស់ Big Bang ក្នុងនាមជាក្រុមដែលមានសមាជិក 4 អស់រយៈពេល 5 ឆ្នាំមកហើយ ។

Please enter a valid URL

Relate Post