ករណី ការ រាតត្បាត នៃ មេរោគ កូ វី ដ -១៩ជាថ្មីប្រភេទ « អូ ម៉ៃ ក្រូ ន » កំពុង រីក រាលដាលខ្លាំងក្នុងពេលនេះ ។ ជា លទ្ធផល ប្រទេស ជាច្រើន បាន ដាក់ចេញ នូវ វិធានការ តឹងរ៉ឹង ដើម្បី ទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ រាតត្បាត ម្តងទៀត។ រួមទាំងអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងរៀបចំការប្រកួត Miss Universe 2021 ឬបវរកញ្ញាចក្រវាល ផងដែរ ។
ជាការពិតណាស់ ដោយសារតែមានបវរកញ្ញាជាច្រើនបានធ្វើដំណើរមកដល់ហើយ ដូចនេះ ការប្រកួតមិនអាចលុបចោលបានទេ ។ ការប្រកួតត្រូវតែបន្ត ក្រោមការធ្វើតេស្ត PCR រៀងរាល់ 48 ម៉ោងម្តង ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Clémence Botino បវរកញ្ញា មកពីប្រទេសបារាំង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន COVID-19 ក្នុងអំឡុងពេលដែលលទ្ធផលតេស្តមិនទាន់ចេញមក បវរកញ្ញារូបនេះ នាងនៅបានថតរូបជាមួយនិងបវរកញ្ញា នៃបណ្ដាប្រទេសជាច្រើនរួចទៅហើយ។ ដោយ មិន ពាក់ ម៉ាស តាម វិធី ណា មួយ ឡើយ។ ឥឡូវនេះនាងត្រូវបានបំបែកចេញពីបេក្ខនារីផ្សេងទៀត។
ជាការពិតណាស់ ព្រឹត្តិការណ៍នេះធ្វើអោយ បវរកញ្ញាមកពីប្រទេសស្ដេចទឹកអប់១នេះ អាចនិងជាអ្នកចាញ់នៅលើឆាកនៃការប្រកួតនៅថ្ងៃវិនិច្ឆ័យថ្ងៃទី ១២ ខែធ្នូ ផងដែរ។