Bright Wachirawit គាំទ្រអោយធ្វើវិសោធនកម្មច្បាប់ទទួលស្គាល់ភាពស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងអាពាហ៍ពិពាហ៍របស់ពួកគេ

Share on facebook
Share on linkedin
Share on telegram

Bright Wachirawit តារាសម្ដែងវ័យក្មេង នៃរឿងភាគ LGBT ដ៏ល្បី ដែលកំពុងតែមានប្រជាប្រិយភាព ពីសំណាក់មហាជនជាច្រើន ដែលលោកល្បីខ្លាំងចេញពីរឿងភាគ ព្រោះយើងជាគូរនិងគ្នា បាន បង្ហោះសារ នៅ ក្នុង IG Story បង្ហាញពីការចុះឈ្មោះស្នើសុំ ធ្វើ វិសោធនកម្ម ក្រម រដ្ឋប្បវេណី អោយមានអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលលោកគឺជាមនុស្សទី ៨២.០១៥ ក្នុងចំណោមអ្នកដែលចុះឈ្មោះ ។

 

 

ក្រោយពេលឃើញបែបនេះហើយ អ្នកគាំទ្រមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតារាដ៏មានប្រជាប្រិយភាពដូចជា “Bright Wachirawit” ក៏ជាសំឡេង១ ក្នុងការចុះ ហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះដែរ។ នោះគឺ ការធ្វើវិសោធនកម្មច្បាប់ ទទួលស្គាល់ភាពស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងអាពាហ៍ពិពាហ៍របស់ពួកគេ ។

គួររំលឹកផងដែរថា ក្នុងពេលនេះ Bright Wachirawit កំពុងតែត្រូវបានអ្នកគាំទ្រសាទរយ៉ាងខ្លាំងក្រោយពីលោកបាន ចូលរួមសម្ដែងជាលើកដំបូងជាមួយ តួឯកស្រីដ៏ល្បីលំដាប់អន្តរជាតិ ដូចជា Mai-Davika ដោយពួកគេ កំពុងតែសាងស្នាដៃរួមគ្នាក្នុងរឿង រាត្រីរាប់ផ្កាយ ។ ដោយ Bright បានប្រាប់ទៅអ្នកគាំទ្ររបស់គេថា បើមិនមានការប្រែប្រួលអ្វីនោះទេ រឿង រាត្រីរាប់ផ្កាយ និងចាក់ផ្សាយនៅដើមឆ្នាំ 2022 នេះហើយ

Please enter a valid URL

Relate Post