ឈុតតំណាងជាតិ របស់ Miss Universe Thailand 2021 ទើបតែបង្ហាញវត្តមានមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវគេរិះគន់យ៉ាងចាស់ដៃតែម្ដង ។ អាចនិយាយបានថា ជួបរឿងដ្រាម៉ាទៀតហើយសម្រាប់ កញ្ញា Ann-Anchili Scott Chemis បវរកញ្ញា ចក្រវាល ថៃ ឆ្នាំ ២០២១ ដែល ជា តំណាង នារី ថៃ ទៅ ចូល រួម ប្រកួត ដណ្ដើម មកុដអោយ ប្រទេសរបស់ខ្លួន លើ ឆាក បវរកញ្ញា ចក្រវាល លើក ទី ៧០ នៅ ប្រទេស អ៊ីស្រាអែល ។
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ2021 កន្លងទៅនេះ ក្រុមការងារនៃ MUT 2021 បានបញ្ចេញឈុតសម្លៀកបំពាក់ តំណាងជាតិ ដែលជារូបភាពរបស់ Ann Chile ស្លៀកឈុត Nang Khat ត្រៀមបញ្ចេញពន្លឺលើឆាកលំដាប់ពិភពលោក។ ជាការពិតណាស់ គឺក្រោយពេលបង្ហាញរួចហើយគឺមានទាំង មានមតិរិះគន់ និងការសរសើរជារឿងធម្មតា ។
តែនៅទីបំផុត ឈុតដែលមានឈ្មោះថា នាងខាត ដែលកញ្ញា Ann Chile បានស្លៀកបង្ហាញនោះគឺធ្វើអោយមានការរិះគន់ក្នុងន័យមិនពេញចិត្តយ៉ាងច្រើន ដោយពួកគេបានពោលថា ‘តើវាសមរម្យទេក្នុងការប្រើពណ៍ទង់ជាតិ ទៅប្រើលើស្បែកជើងនោះ ? ហើយ អ្វី ដែល សំខាន់ បំផុត នោះ ហេតុអ្វី បាន ជា ផ្នែក ខាងក្រោមបំផុត មាន ពណ៌ ខៀវទៅវិញ តើ មាន ការ លាក់ កំបាំងអ្វី ដែរ ឬ ទេ នេះ ជា ការ មិន សមរម្យខ្លាំង ណាស់ ។ នាង បំផ្លាញទឹក ចិត្ត គេ ខ្លាំង ពេកហើយ ។
ក្រោយពីសារ១នោះត្រូវបានគេ Share យ៉ាងទូលំទូលាយនៅបណ្ដាញសង្គមហើយនោះ ក៏មានការកើតឡើងនូវសម្លេងរិះគន់ និងតបតគ្នាទៅវិញទៅមកជាច្រើន ក្នុងនោះមានអ្នកខ្លះ សួរជាសំនួរថា .តើ នៅ មាន មនុស្ស បែប នេះទៀតមែន ទេ វា ជា ឆ្នាំ ២០២១ ហើយ ខ្ញុំ ពិត ជាឆ្ងល់ខ្លាំងណាស់ ។ ខ្ញុំ គិត ពី វា តាំង ពី ខ្ញុំ ឃើញ វា ព្រឹក មិញម្លេះ អំពី ពណ៌ ស្បែក ជើងនិងថាអាចនិងមានរឿង ទីបំផុត គឺមានរឿងមែន ។ ខាំអណ្ដាតខ្លួនឯងអោយស្លាប់ទៅ ហើយបើមិនអញ្ចឹងទេ មិនបាច់កែអ្វីទេ គឺធ្វើ តាម លំនាំ ដដែលនិងទៅ អោយអ្នករិះគន់ជាន់ពន្លិចនិងវា ប្រេះទ្រូងស្លាប់តែម្ដងទៅ ។ ឈុតស្អាតយ៉ាងនេះហើយនៅរកពាក្យរិះគន់បានទៀត ។ ហើយតទៅប្រហែលជាត្រូវបញ្ឈប់កាផលិត និងនាំចូលនូវស្បែកជើងពណ៍ខៀវហើយ ដូចជាខ្ញុំ មានស្បែកជើងពណ៍ខៀវរាប់មិនអស់ អញ្ចឹងខ្ញុំជាអ្នករើសអើងជាតិសាសន៍មែនទេ? អូ! ខ្ញុំពិតជាធុញទ្រាន់នឹងមនុស្សទាំងនេះណាស់។