ពិតជាល្បីមិនឈប់មែន ! Bright Wachirawit និង Win Methawin ដឹកដៃគ្នាទៅទទួលរង្វាន់ធំពី ប្រទេសកូរ៉េ

Share on facebook
Share on linkedin
Share on telegram

នៅក្នុងពេលនេះ មិនមានអ្វីដែលល្បី និងជាប្រធានបទនៃ Talk of the town ក្រៅពីតារាសំដែងប្រុសដ៏ស្រស់សង្ហាទាំង២រូប គឺ “Bright Wachirawit Chivaree” និង “Win Methwin Opas-iamkajorn” នោះទេ ។ ហើយពួកគេទាំង២គឺ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ GMMTV ដែលជាអ្នកដឹកនាំផ្នែកកម្សាន្តដ៏ទូលំទូលាយ។ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ “The One Enterprise Public Company Limited” អ្នកទាំង២ ល្បីល្បាញខ្លាំងដូចកាំជ្រួចពី ពីភាពយន្តភាគរឿង “ព្រោះយើងជាគូរនិងគ្នា 2gether The Series” ទាក់ទាញបានការគាំទ្រយ៉ាងភ្លូកដីពីអ្នកគាំទ្រជុំវិញពិភពលោក ។

ហើយនៅទីបំផុតអ្នកទាំង២ ក្រោយពីមានឈ្មោះបោះសម្លេង មានអ្នកគាំទ្រនៅជាច្រើនប្រទេសហើយនោះ អ្នកទាំង២បានទទួលនូវរង្វាន់ ពីវេទិការដ៏ធំ ដូចជា “Asia Celebrity Award” ដែលជាកម្មវិធីដ៏ធំបំផុត ពីប្រទេសកូរ៉េខាងត្បូង នូវពានដែលមានឈ្មោះថា Asia Artist Awards (AAA)” ឆ្នាំ 2021 ដែលរៀបចំដោយ សារពត៍មានដ៏ល្បី Star News ដែលកម្មវិធីមួយនេះ គឺប្រគល់រង្វាន់ដល់ សិល្បករ មិនថាតែអ្នកសំដែង ឬអ្នកចំរៀង នៅក្នុងប្រទេសកូរ៉េ ឬ ប្រទេសនានានោះទេ ។ ហើយព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021 កន្លងទៅនេះ នៅទីក្រុងអូគីណាវ៉ា ជប៉ុន ។

Please enter a valid URL

Relate Post