នេះបើយោងតាមការអះអាងរបស់តារាសម្ដែង និងជាតារាចម្រៀង Jung Ji-hoon ដែលត្រូវបានគេស្គាល់ថា Rain បានបញ្ជាក់កាលពីថ្ងៃពុធ ទី1 ខែធ្នូ 2021 ថា លោកនឹងដើរតួជាតួឯកឈ្មោះ Cha Young-min នៅក្នុងរឿងភាគវេជ្ជសាស្រ្ដស្រមើស្រមៃ គឺរឿង “Ghost Doctor” នាពេលខាងមុខនេះ។
ហើយ Ghost Doctor គឺជារឿងមួយដែលនិយាយអំពីគ្រូពេទ្យវះកាត់ពីរនាក់ដែលប្រវត្តិ របៀបរស់នៅ និងជំនាញគឺដូចគ្នាបេះបិទ។ ប៉ុន្តែបន្ទាប់មក មានថ្ងៃមួយ មានឧបទ្ទវហេតុមួយបានកើតឡើង ដែលធ្វើឱ្យជីវិតរបស់ពួកគេផ្លាស់ប្តូរដោយមិននឹកស្មានដល់ ពាក់ព័ន្ធទៅនិងរឿងអបិយជំនឿ។
ហើយខ្សែភាពយន្តនឹងបង្ហាញពីរឿងរ៉ាវដ៏កក់ក្តៅនៃព្រលឹងរបស់គ្រូពេទ្យដែលមិនអាចចាកចេញពីមន្ទីរពេទ្យ និងព្រឹត្តិការណ៍របស់អ្នកជំងឺបន្ទាប់ពីការស្លាប់របស់ពួកគេ ។ Ghost Doctor វាគឺជាការត្រឡប់មកវិញរបស់ Rain ក្រោយពីសំដែងជា មេធាវីដ៏ឆ្នើម១រូបនៅក្នុងរឿង Welcome 2 Life របស់ទូរទស្សន៍ MBC ក្នុងឆ្នាំ 2019 ។