នៅក្នុងពេលនេះ មិនមានអ្វីដែលល្បី និងជាប្រធានបទនៃ Talk of the town ក្រៅពីតារាសំដែងប្រុសដ៏ស្រស់សង្ហាទាំង២រូប គឺ “Bright Wachirawit Chivaree” និង “Win Methwin Opas-iamkajorn” នោះទេ ។
ហើយពួកគេទាំង២គឺ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ GMMTV ដែលជាអ្នកដឹកនាំផ្នែកកម្សាន្តដ៏ទូលំទូលាយ។ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ “The One Enterprise Public Company Limited” អ្នកទាំង២ ល្បីល្បាញខ្លាំងដូចកាំជ្រួចពី ពីភាពយន្តភាគរឿង “ព្រោះយើងជាគូរនិងគ្នា 2gether The Series” ទាក់ទាញបានការគាំទ្រយ៉ាងភ្លូកដីពីអ្នកគាំទ្រជុំវិញពិភពលោក ។
ហើយនៅទីបំផុតអ្នកទាំង២ ក្រោយពីមានឈ្មោះបោះសម្លេង មានអ្នកគាំទ្រនៅជាច្រើនប្រទេសហើយនោះ អ្នកទាំង២បានទទួលនូវរង្វាន់ ពីវេទិការដ៏ធំ ដូចជា “Asia Celebrity Award” ដែលជាកម្មវិធីដ៏ធំបំផុត ពីប្រទេសកូរ៉េខាងត្បូង នូវពានដែលមានឈ្មោះថា Asia Artist Awards (AAA)” ឆ្នាំ 2021 ដែលរៀបចំដោយ សារពត៍មានដ៏ល្បី Star News ដែលកម្មវិធីមួយនេះ គឺប្រគល់រង្វាន់ដល់ សិល្បករ មិនថាតែអ្នកសំដែង ឬអ្នកចំរៀង នៅក្នុងប្រទេសកូរ៉េ ឬ ប្រទេសនានានោះទេ ។ ហើយព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2021 កន្លងទៅនេះ នៅទីក្រុងអូគីណាវ៉ា ជប៉ុន ។