មានន័យណាស់ ! SUGA សមាជិកក្រុម BTS បង្ហាញពីមូលហេតុដែលការប្រគុំតន្ត្រីចុងក្រោយមិនមានបទទោល

Share on facebook
Share on linkedin
Share on telegram

នៅថ្ងៃទី 28 ខែវិច្ឆិកា BTS បានបន្តភាពជោគជ័យរបស់ពួកគេជាមួយនឹងយប់ទីពីរក្នុងចំណោម 4យប់ សម្រាប់ការប្រគុំតន្ត្រី ‘Permission to Dance on Stage’ របស់ពួកគេនៅឯ SoFi Stadium ដែលពួកគេ បានបង្កើតកំណត់ត្រាថ្មី លក់សំបុត្រជាង 200,000សន្លឹក គ្មានសល់សូម្បីតែ១សន្លឹក ។

ក្នុងអំឡុងពេលជជែកគ្នាលេងមុនបញ្ចប់ការប្រគុំតន្ត្រីរបស់ BTS ក្នុងថ្ងៃនោះ SUGA បានបង្ហាញព័ត៌មានអំពីការ រៀបចំ ការប្រគុំតន្ត្រីថា៖ “ខ្ញុំចង់ប្រាប់អ្នកពីមូលហេតុដែលយើងរៀបចំការប្រគុំតន្ត្រីនេះដោយគ្មានបទចម្រៀងទោល សម្រាប់តារាចំរៀងនីមួយៗ។ ហើយមានតែបទចម្រៀងរួមរបស់យើង។ នោះក៏ព្រោះតែយើងរៀបចំអ្វីគ្រប់យ៉ាងដោយចេតនា មិថាតែ សម្ភារៈ ឆាក អ្វីៗគ្រប់យ៉ាង សម្រាប់តែអ្នកទាំងអស់គ្នា ព្រោះពួកយើងបែកគ្នាពីរឆ្នាំហើយ ពួកយើងត្រូវការអ្នក។ ហើយយើងចង់អោយពួកអ្នក យក ចិត្ត ទុក ដាក់ ឲ្យ បាន ពេញ លេញ ហើយ ផ្ដោត តែ លើ យើង ទាំង ប្រាំពីរ នាក់ នៅ លើ ឆាក»។

 

Please enter a valid URL

Relate Post