BTS ទទួលបានចំណូលយ៉ាងមហាសាល ពីការលក់សំបុត្រ 2សែនសន្លឹក នៅការប្រគុំតន្ត្រីចុងក្រោយរបស់ខ្លួន           

Share on facebook
Share on linkedin
Share on telegram

នៅថ្ងៃទី 27-28 ខែវិច្ឆិកា និងនៅថ្ងៃទី 1-2 ខែធ្នូ BTS បានចាប់ផ្តើមរៀបចំដំណើរការ ការប្រគុំតន្ត្រីផ្លូវការម្តងទៀតក្រោយខកខានអស់រយៈពេល 2 ឆ្នាំគឺ  BTS PERMISSION TO DANCE ON STAGE ។ ដែលការប្រគុំតន្ត្រីនោះ បានបើកការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ជាលើកដំបូងនៅក្នុងទម្រង់អនឡាញ មុន​ពេល​ប្រកាស​ដំណើរ​ប្រគំ​តន្ត្រី​នៅ​សហរដ្ឋអាមេរិក ដែលជាការប្រគុំតន្រ្តីបែប ជួបផ្ទាល់ជាមួយអ្នកគាំទ្រ ជាលើកដំបូងក្នុងរយៈពេល 2 ឆ្នាំនៅ ទីក្រុង Los Angeles នៅកីឡដ្ឋាន SoFi    

 ដោយសំបុត្រក្នុងការប្រគុំតន្ត្រីទាំង 4លើក ដែលមានចំនួន 2សែនសន្លឹក គឺលក់ដាច់គ្មានសល់ ។ ដែលនេះគឺជាលើកតំបូង នៃការប្រគុំតន្រ្តីដ៏ជោគជ័យ នៅ SoFi Stadium  ព្រោះថាការប្រគុំតន្ត្រីលើកនេះ ទទួលបានប្រាក់ចំនូល ច្រើនបំផុត ក្នុងចំណោមការបរគុំតន្ត្រីនានា នៅ ​SoFi Stadium        

ហើយរបាយការណ៍ចុងក្រោយ BTS អាចរកចំណូលបានសរុប 33.3 លានដុល្លារពីការប្រគុំតន្ត្រីនេះ ដែលជាកំណត់ត្រាពិន្ទុខ្ពស់បំផុតនៅអាមេរិកក្នុងរយៈពេល 18 ឆ្នាំ។

Please enter a valid URL

Relate Post