ឈុតតំណាងជាតិ​​ Miss world Cambodia 2021 ចេញភ្លាម​រងការរិះគន់ភ្លាម តែរិះគន់ទាំងងងើល​ 

មានការ​ Share តៗគ្នាជាច្រើន​ សម្រាប់រូបឈុតតំណាងជាតិ​ Miss world Cambodia 2021 ដែលកញ្ញា ភុំ សោភ័ណ្ឌ នឹងត្រូវប្រើនៅក្នុងកម្មវិធីប្រកួត Miss World 2021 នៅប្រទេស ព័រតូ រីកូ ដើម្បីធ្វើការបង្ហាញជូនទស្សនិកជនទស្សនា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី 16 ខែធ្នូ  ឆ្នាំ2021 ខាងមុខ​ ។ដែលឈុតនេះ មានឈ្មោះថា យក្ស រាមសូ និងរចនាឡើងដោយ លោក សួន តាមីង ដែលបានទទួលជ័យលាភីក្នុងការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធីប្រកួត Miss Cambodia 2020 ។

 

តែក្រោយពីបានបង្ហាញខ្លួនមិនបាន​24ម៉ោងផងនោះ​ ស្រាប់តែមានការបញ្ចេញមតិ ក្នុងន័យមិនពេញចិត្តនិងទង់ជាតិរបស់ប្រទេសកម្ពុជា​ដែលឆ្នៃធ្វើជាស្បៃសម្រាប់ឈុតនោះ​ ដែលការិះគន់នោះគឺសង្កត់ធ្ងន់ទៅលើ​ រូបប្រាសាទអង្គរវត្ត​ដែល ថា​ កំហុសគឺត្រង់ចំណុចទង់ជាតិ( បញ្ច្រាសប្រាសាទ)​។​

ក្រោយពីឃើញ​  ការបញ្ចេញមតិបែបនៈរួចមក​ គេឃើញមានអ្នកគាំទ្របវកញ្ញា​ ជាច្រើន បានចូលទៅបញ្ចេញមតិតបទៅនិងការរិះគន់បែបទទឹងទិសនោះថា ​ បញ្ច្រាសយ៉ាងម៉េចអេតមីន ទង់បញ្ឈរបែបនេះគឺគេដាក់ប្រសាទស្របតាមខ្សែបញ្ឈរអ៊ីចឹងហើយគឺត្រូវរបស់គេហើយ គេអាចហៅទង់ជ្វាលា ឬទង់ក្អែប មិនមែនហៅទង់ជាតិទេ​​ ។ ហើយក្រៅពីការបញ្ចេញមតិក្នុងន័យស្ថាបនាក្នុងការផុសហើយនោះ ក៏មានការ Comment  ជារូបភាព ដែលបង្ហាញពីការតាំង ទង់ក្អែប ឬទង់ជ្វាលា លំអរតាមដងវិថី និងទីកន្លែងសំខាន់ៗជាច្រើនផងដែរ ។

គួររំលឹកផងដែរថា សម្រាប់ឆ្នាំនេះ កម្មវិធីប្រកួត Miss World 2021 មិនមានការប្រកួត ឬការផ្តល់ពានរង្វាន់ ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។

Please enter a valid URL

Relate Post