ប្រិយមិត្តពិតជាបានជ្រាបហើយថា ឆ្នាំនេះ Miss Grand Cambodia បានចូលក្នុងចំណោម Top 10 តាមរយៈការ Vote ឬការបោះឆ្នោតអោយ តែបើយើងនៅតែបន្តការគាំទ្រដោយប្រើលុយ ហើយមិនពង្រឹងជំហ៊រខ្លួនឯងឬជ្រើសរើសសម្រឹតសម្រាំង នូវបេក្ខនារីដើម្បីទៅប្រកួតបន្តទេនោះ ទៅថ្ងៃមុខយើងអាចនិងជួបបញ្ហា ។ ទទួលស្គាល់ថាយើងត្រឡប់ចូលវិស័យនេះក្រោយគេច្រើនឆ្នាំ តែក៏មានប្រទេស១ចំនួន ក៏ថ្មីដូចជាយើងដែរ តែគេប្រឹងដោយសមត្ថភាព ហើយក៏មានឱកាសចូល Top ថែមទៀតផង ។
ពាក់ព័ន្ធទៅនិងបញ្ហានេះ លោក កៅ សីហា អ្នកដឹកនាំរឿង ដ៏ល្បី ១រូបបាននិយាយថា តើកម្ពុជាយើង ត្រូវតែចំណាយលុយរាប់ម៉ឺនដុល្លារសម្រាប់គ្រប់ title នៃ beuaty pagent ដើម្បីទិញ vote បានចូល Top រាល់ឆ្នាំបែបនេះរហូតឬ?ខ្ញុំអត់មានមោទនភាពបែបនេះទេ បេក្ខភាពយើងក៏មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការចូលTopដែរ បើទោះមិនចាយលុយក្នុងការ voteនោះ!នេះជាគំនិតផ្ទាល់ខ្លួន បើខុសពីគំនិតអ្នករាល់គ្នា សូមកុំស៊ែរហើយយកទៅជេរខ្ញុំអី។
សេរីភាពក្នុងបញ្ចេញមតិ ដើម្បីរុញច្រានកម្ពុជា លើវិស័យមួយនេះឲ្យផុសផុល និងអន្តរជាតិបានស្គាល់កាន់ខ្លាំង បើទោះប្រើ vote ដើម្បីចូល Top ក៏វាមិនខុសដែរ ព្រោះយើងទើបចាប់ផ្ដើមដើរលើវិថីនេះ ក្រោយប្រទេសក្បែរខាងហោចណាស់ក៏30ឆ្នាំដែរ។ តែបើយើងងាកទៅមើល ប្រទេសផ្សេងៗ ដែលទើបលូតលាស់ដូចយើង ថ្មីសន្លាងដូចយើង តែគេអាចចូល Top តាំងពីឆ្នាំដំបូង ឬឆ្នាំបន្ទាប់បានយ៉ាងប្រសើរ ដោយគ្មានការ ចាយលុយលើ voteនោះឡើយ។
ការប្រៀបធៀបនេះដើម្បីលើកទឹកចិត្តឲ្យខ្មែរយើង រើសបេក្ខភាពប្រកបដោយតម្លាភាព និងសមត្ថភាពនៃបេក្ខភាពនីមួយៗ ពោរពេញដោយ target គ្រប់លក្ខ័ណនៃតម្រូវការរបស់កម្មវិធីនីមួយៗ មិនមែនបានមួយអត់មួយ ហើយយកហេតុផលផ្សេងៗមកជាទីអាងនោះឡើយ។