ក្នុងពេលនេះ Miss Grand Cambodia 2021 បានត្រឡបន់មកវិញរួចរាល់ហើយដោយត្រឡប់មកជាមួយពាន Popular Vote ព្រមទាំងបើកទំព័រថ្មីសម្រាប់ប្រទេសកម្ពុជា ក្នុងវិស័យបវរកញ្ញា ដោយនាងមានឱកាសចូលទៅ Top 10 ដោយស្វ័យប្រវត្តិ ក្រោយឈ្នះពិន្ទុលើការ Vote ជាសកលនោះឯង ។ ហើយតួនាទីរបស់នាង ក្នុងការផ្សបព្វផ្សាយ អំពីសិល្បៈ វប្បធម៍ អរិយធម៍ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជាទៅកាន់សកលលោករបស់នាង ក៏បានបញ្ចប់ទៅហើយ ។
នៅឡើយតែក្នុងពេលនេះ គឺដល់នាទីរបស់នារី 2រូបទៀត ដែលកំពុងតែឋិតនៅលើសៃវៀនរួចរាល់អស់ហើយ នោះគឺ កញ្ញា ងិនម៉ារ៉ាឌី Miss Universe Cambodia 2021 និងកញ្ញា ភុំ សោភ័ណ្ឌ Miss world Cambodia ដែលត្រូវបន្តដំណើរទៅមុខ ក្នុងការដណ្ដើមម្កុដ ក៏ដូចជាជ័យលាភី រួមទាំងបន្ត ផ្សព្វផ្សាយ អំពីសិល្បៈ វប្បធម៍ អរិយធម៍ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជាទៅកាន់សកលលោក អោយស្គាល់ប្រទេសកម្ពុជាអោយកាន់តែច្បាស់ថែមទៀត ជាពិសេសគឺបណ្ដាអ្នកទេសចរណ៍ដែលមាននៅជុំវិញពិភពលោក ។
គួររំលឹកផងដែរថា កញ្ញា ងិនម៉ារ៉ាឌី និងកញ្ញា ភុំ សោភ័ណ្ឌ មិនទៅដោយដៃទទេនោះទេ ដោយកញ្ញា ងិនម៉ារ៉ាឌីMiss Universe Cambodia 2021បាននាំទៅជាមួយឈុតយតំណាងជាតិ ដែលមានឈ្មោះថា «វប្បការិកា ចត្វានិមិត្ត » ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៧០ ឆ្នាំ២០២១ ។ ដែលឈុតនេះ ក្រៅពីមានភាព ស្រស់ស្អាតនិងប្រតណិតហើយនោះ ឈុតនេះក៏នៅបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធទៅនិង សិល្បៈ វប្បធម៍ របស់ប្រទេសយើងថែមទៀតផង ។
ចំណែក កញ្ញា ភុំ សោភ័ណ្ឌ វិញក៏បាននាំយកនូវឈុតតំណាងជាតិដ៏ស្រស់ស្អាត ដែលមានឈ្មោះថា យក្សរាមសូរ ដែលឆ្នៃឡើងដោយអ្នកឆ្នៃម៉ូតមានឈ្មោះបោះសម្លេង ទៅចូលរួម ប្រកួត Miss World 2021 នៅប្រទេស ព័រតូ រីកូ ដើម្បីធ្វើការបង្ហាញជូនទស្សនិកជនទស្សនា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2021 នេះផងដែរ គ្រាន់តែថា សម្រាប់ការប្រកួត Miss World ក្នុងឆ្នាំនេះ គឺមិនមានការផ្ដល់ពានរង្វាន់ ឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។ ជាចុងក្រោយ គេសង្ឃឹមថា កញ្ញាទាំង2រូប និងបញ្ចេញអោយអស់ពីសមត្ថភាព ដើម្បីជាតិ និងមាតុភូមិ