គេនៅចាំបានថា រឿងរ៉ាវដ៏ក្ដៅគគុកនេះ គឺកើតឡើងក្រោយពេល MV បទ វីរៈនារី របស់កញ្ញា ទេព បូព្រឹក្ស បានចេញជាផ្លូវការ ហើយតារាចំរៀងលោក ម៉ៃ សុគន្ធ ដែលគេស្គាល់ថាកំពុលមហាទើសនោះ បានរិះគន់ចំៗទៅលើ ការចំណាយក្នុងការផលិត MV នោះ និងបាននិយាយថា MV គឺលោកមើលមិនយល់នោះទេ ព្រមទាំងបាននិយាយថា ចំរៀងបទនោះគឺ ចម្លងពីបរទេសថែមទៀតផង ។
ដោយមិនពេញចិត្តនិងទង្វើទាំងនេះ អ្នកលេងហ្វេសប៊ុគដ៏ល្បី នៅប្រទេសបារាំង ដែលមាន account ឈ្មោះថា Alex CoNan Real Official ដែលគេស្គាល់ក្នុងឈ្មោះ អូនតា ផងនោះ បានធ្វើការ Live បកស្រាយ និងដាក់ចំៗទៅលោកម៉ៃ សុគន្ធ ពាក់ព័ន្ធទៅនិងរឿងទាំងនេះ និងបានបង្ហាញបទចំរៀងមួយចំនួន ដែលលោកបានចម្លងពីបរទេស មកបង្ហាញក្នុងការឡាយរបស់នាង និងបានជេរប្រទេច លោក ម៉ៃ សុគន្ធ ដោយការខឹងសម្បារថែមទៀតផង ។
ទាក់ទងនិងបញ្ហានេះ ត្រូវបានគេដឹងថា លោកម៉ៃ សុគន្ធ បាទដាក់ពាក្យបណ្ដឹង ចំពោះ អូនតា រួចរាល់ហើយ ដោយកាលពីថ្ងៃទី 06 ខែធ្នូ 2021 លោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងទៅលើម្ចាស់ ហ្វេសប៊ុកផេកឈ្មោះ Alex CoNan Real Official ពីបទជេរប្រមាថជាសាធារណៈបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើយងប្រព្រឹត្តលើបណ្តាញសង្គមហ្វេសប៊ុក ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពាក្យបណ្ដឹងនោះ លោកម៉ៃ សុគន្ធ បានរៀបរាប់ថា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្ចាស់ហ្វេសប៊ុកផេក ឈ្មោះAlex CoNan Real Official បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយជេរប្រមាថ និងបរិហារកេរ្តិ៍ក៏ដូចជាញុះញង់ឲ្យមានការរើសអើងមកលើរូបខ្ញុំ(លោក ម៉ៃ សុគន្ធ )យ៉ាងធ្ងន់ធ្ងរបំផុត ដោយបានប្រើពាក្យថា (លោក ម៉ៃ សុគន្ធ អាតារាមុខឆ្កែ អាតារាលិចទឹ អាថោក អាឆ្កែ អាខ្លួនពោរពេញដោយមេរោគកាមរោគ…..ក្បាលហែងកើតចេញពីស្បែកជើង អញ ….វាប្រើប្រាស់គ្រឿងញៀន ធ្វើខុសច្បាប់ ជក់កញ្ឆា ហិតកាវ បាត់បង់សតិ ហើយសរសៃប្រសាទ…ហែងឆ្កួត ហែងឡប់ សណ្តានហែងវាឈាមថោក….ហែងមើលមនុស្សរាប់ម៉ឺនរាប់ពាន់នាក់កំពុងជេរហែងគ្រប់គ្នា…..)និងពាក្យមិនគប្បីជាច្រើនទៀត។ តាមរយៈពាក្យបណ្តឹងនោះលោក ម៉ៃ សុគន្ធ ក៏បានសូមសំណូមពរ និងស្នើសុំដល់តុលាការធ្វើការស្វែងរកអត្តសញ្ញាណរបស់ជនប្រព្រឹត្ត និងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ដល់រូបលោកព្រមទាំងទាមទារនូវសំណងជំងឺចិត្តចំនួន២០០លានរៀលផងដែរ ៕