ក្រុម​គ្រួសារ​របស់​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធា​យ ចេញមុខបកស្រាយ ក្រោយមានអ្នកបំភ្លៃការពិត

១រយៈចុងក្រោយនេះ មានការចែករំលែកនូវពត៍មានមិនពិតមួយចំនួនអំពី ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធា​យ ក្នុងអត្ថន័យបង្កាច់បង្ខូចថា លោកបានលួចលាក់ទៅបង្រៀន នៅប្រទេសសៀម ហើយ​ការ​ស្លា​.​ប់​របស់​លោកយាយ គឺជា​បាបកម្ម​ ដែលលោកយាយត្រូវតែទទួល ។

ក្រោយពីមានរឿងបែបនេះកើតឡើងហើយនោះ ក្រុម​គ្រួសារ​របស់​លោកយាយ បាន​ចេញ​មុខ​មក​បដិសេធ និង​បាន​ចាត់​ទុក​សារ​ដែល​បាន​ចែកចាយ​ខាងលើ​នេះ គឺជា​រឿង​មិន​ពិត និង​ជា​ការ​បំភ្លៃ​ការ​ពិត​ទាំងស្រុង​។ ដោយបានប្រកាសថា «​សូម​គោរព​ជំរាប​ជូន​ដល់​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជាទី​គោរព​ស្រលាញ់ មួយ​រយៈ​ដែល​ក្រុម​គ្រួសារ​លោកយាយ ឯម ធា​យ បាន​បាត់បង់​លោក​យាយ​ជាទី​គោរព​ស្រលាញ់ ហើយ​មានការ​សោកសង្រេង និង​នឹករលឹក​ជា​ពន់ពេក ប៉ុន្តែ​គួរ​អោយ​សោកស្តាយ បន្ទាប់​ពី​លោកយាយ​បាន​ចែក​ឋាន​ទៅ មាន​បុគ្គល​ម្នាក់​មាន​ងារ​ជាទី​ប្រឹក្សា​ក្រសួង បាន​ផ្ញើ​សារ​ចែករំលែក​នូវ​ព័ត៌មាន​បំភ្លៃ​ថា លោកយាយ បាន​លួច​ទៅ​បង្រៀន​ប្រទេស​សៀម ហើយ​ការ​ចែក​ឋាន​របស់​លោកយាយ​ដោយ​ឆ្លង​ជំងឺ​កូ​វី​ដ គឺជា​បាបកម្ម​របស់​ក្រុម​គ្រួសារ​លោកយាយ និង​មាន​ពាក្យ​ញុះញុង​បំភ្លៃ​ការ​ពិតជា​ច្រើន​ទៀត ហើយ​សារ​នោះ​បាន​បន្ត​ចែករំលែក​ទៅ​មនុស្ស​ជា​ច្រើន​។ សូម​បញ្ជាក់​ថា​លោកយាយ​មិន​ដែល​មានគំនិត​ក្បត់​វប្បធម៌​ជាតិ​នោះ​ទេ​។ ហើយ​ក្រុម​គ្រួសារ​លោកយាយ ឯម ធា​យ កំពុង​ស្វែងរក​ដំណោះស្រាយ​រក​យុត្តិធម៌ ដើម្បី​រក្សា​កិត្តិយស និង​ស្នាដៃ​ដែល​លោកយាយ​ខំ​ក៏​សាង​ឡើង​ស្ទើ​ពេញ​មួយ​ជីវិត​។

គួររំលឹកផងដែរថា  បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​តាម​អន​ឡាញ​មួយ ដោយ​ដកស្រង់​សម្តី​របស់​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និម្មិត ឯម ធា​យ បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ​១៩៨៣ ក្រោយ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​បណ្ដើរ​ៗ​វិស័យ​វប្បធម៌​សិល្បៈ​ចាប់ផ្ដើម​ងើប​ឡើងជា​បន្តបន្ទាប់ ទន្ទឹម​នឹង​ការ​ងើបឡើង និង​ការ​ចុះ​ខ្សោយ​នៃ​វប្បធម៌​ខ្មែរ ប្រទេស​សៀម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា និង​មាន​ប្រវត្តិសាស្ត្រ​សិល្បៈ​វប្បធម៌​សឹងតែ​ច្របាច់​បញ្ចូល​គ្នា បាន​អញ្ជើញ​លោកយាយ ឯម ធា​យ ទាំង​គ្រួសារ​ឱ្យទៅ​រស់នៅ​ឯ​ប្រទេស​ថៃ ដោយ​យក​ឧទ្ធម្ភាគចក្រ​ទៅ​យក​លោក​ដោយ​ផ្ទាល់ និង​សន្យា​ថា​ផ្គត់ផ្គង់​ប្រាក់ខែ និង​ផ្ទះសម្បែង​យ៉ាងច្រើន​លើសលប់​ជូន​លោកយាយ​។

https://fb.watch/9P-zuK_BmZ/

នេះ​មិនមែន​ជា​លើក​ដំបូង​របស់​លោកយាយ​នោះ​ទេ ព្រោះ​កាលពី​ឆ្នាំ​១៩៧១ សៀម​ក៏​បាន​ស្នើ​លោកយាយ​ទៅ​បង្ហាត់​គេ​ដែរ ប៉ុន្តែ​លោកយាយ​មិន​យល់ព្រម ហើយ​ក៏​បដិសេធ លោកយាយ​សុខចិត្ត​រស់នៅ​ដោយ​ផ្សង​ជីវិត​ក្នុង​សម័យ​វាល​ពិឃាដ​។លោកយាយ​ក៏​បាន​បន្ត​ប្រាប់​ទៀត​ថា កាលនោះ លោកយាយ​មិន​បាន​ទៅ​បង្រៀន​នៅ​ថៃ​ទេ ថៃ​នៅ​តែ​បន្ត​អង្វរ​សុំ​អ្នកគ្រូ ម្តង​ជា​២​ដង និង​អ្នកគ្រូ​ផ្សេង​ៗ​ជា​ច្រើន​រូប​ទៀត​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គមរាស្ត្រនិយម ដែល​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ឱ្យទៅ​បង្ហាត់​គេ​ដល់​ស្រុក ដោយ​សន្យា​ជូន​លាភសក្ការៈ​ដូច​ៗ​គ្នា​គ្រប់​គ្នា​។ លោកយាយ​ជា​អ្នកចេះ​ដឹង​ជ្រៅជ្រះ​ខ្លាំង​ណាស់​ខាង​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ និង​ចម្រៀង​បែបបទ​មហោរី​ជា​ច្រើន​រាប់​មិន​អស់ ហើយ​​លោកយាយ​តែងតែ​ចេះ​ច្រៀង​ចម្រៀង​ភាសា​សៀម ដែល​ចម្រៀង​ភាសា​សៀម​នោះ គឺជា​បទ​តាក់តែង​ឡើង​ក្នុង​នគរ​ខ្មែរ ស្ថិត​​ក្នុង​រជ្ជកាល​ដែល​សៀម​គ្រប់គ្រង​មក​យើង​។ សៀម​ដឹង​ដូច្នេះ​ហើយ ទើប​គេ​ចង់បាន​លោកយាយ​ទៅ​បង្ហាត់​គេ​ដល់​ស្រុក​ទេស ព្រោះ​ថ្វី​ត្បិត​ថា ខ្មែរ​ជាប់​សំនៀង​បរទេស​បន្តិចបន្តួច​ក្តី ប៉ុន្តែ​ខ្មែរ​ឈរ​លើ​គោលការណ៍​ខ្មែរ និង​ក្បួនខ្នាត​ខ្មែរ​ដែល​គេ​ចង់បាន​ណាស់ តែ​ធ្វើ​មិន​បាន​ដូច​ខ្មែរ ដូច្នេះ​គេ​ក៏​សូម​យក​អ្នកគ្រូ​ពី​ខ្មែរ​ទៅ​បង្រៀន​គេ​ដូច​ពី​សម័យ​ដើម​ដែល​គេ​យក​គ្រូ​ពី​យើង​ទៅ​បង្ហាត់​គេ​។ នេះ​បើ​តាម សំ​ណេ​រដក​ស្រង់​ពី​ប្រសាសន៍​ពិត​របស់​លោកយាយ​ព្រឹទ្ធាចារ្យ​ទេវ​នាដ​និ​មិ្ម​ត ឯម ធា​យ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដោយ ពេ​ជ ភា​រុណ​។

គួរ​បញ្ជាក់​ថា ទេវ​នាដ​និម្មិត ឯម ធា​យ (​ឬ ឯម ធ្ធា​យ​) បាន​ទទួលមរណភាព ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​ដោយ​ជរាពាធ កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ៕

Please enter a valid URL

Relate Post