ប្ដឹងទៀតហើយ ! សារី សុ​វ​ត្តី ប្ដឹង ម៉ា នីតា ពីបទបរិហាកេរ្តិ៍ និង គម្រាមសម្លាប់

រឿងរ៉ាវស្នេហាត្រីកោណដ៏ក្ដៅគគុក រវាង តារាសំដែង សន ពិសិដ្ឋ និង សារី សុ​វ​ត្តី  រួមជាមួយ ម៉ានីតា នោះ មិនបានបញ្ចប់ដោយងាយៗនោះទេ ព្រោះម្នាក់ៗ ទាមទាយកត្រូវរៀងៗខ្លួន ។ ហើយចុងក្រោយនេះ រិតតែក្ដៅថែមទៀត ក្រោយពី សារី សុ​វ​ត្តី  បានដាក់ពាក្យប្ដឹង ម៉ា នីតា ពីបទ បរិហាកេរ្តិជាសាធារណៈ និងគម្រាមថានិងសម្លាប់ ។

ក្រោយពេល លិខិតកោះហៅ បានដល់ដៃហើយនោះ ម៉ា នីតា មិននៅស្ងៀមនោះទេ ដោយនាងបានបង្ហោះសារមួយអមដោយលិខិតកោះហៅនោះ និងបន្ថែម  Caption ច្បាស់ៗថា វ៉ុលថ្មីទៀតហើយ នៅមានតទៀត ទើបចេញថ្ងៃនេះ ប្តឹងខ្ញុំតទៀត មុនប្តឹងខ្ញុំត្រឹមបិហាកេរ្តិ៍ជាសាធារណៈ ឥទ្បូវថែមប្តឹងខ្ញុំ #គំរាមថានឹងសម្លាប់បានពាក្យហ្នឹងពីណាអូន? ហើយអស់បទចោទបងនូវពៅមាស ដាក់អោយអស់មកបងគំរាមសំលាប់ពៅតាំងពីថ្ងៃណា ម៉ោងណា នាទីណា ជួយចេញភក្តុតាងអោយបងមើលផង ?

ជួយប្រាប់បងតិចមើល បើបងជាសាមីខ្លួនអត់បាននិយាយអីសោះ អោយអូននិងប្រុសហេងស៊យម្នាក់ហ្នឹង ទៅរស់នៅជាមួយគ្នាដោយស្រួល សម្បីតែពាក្យជេរអូននិងប្រុសហ្នឹងមួយម៉ាត់ក៏គ្មាន ព្រោះឃើញអូនចង់បានប្រុសហ្នឹង បងអណោចអធម្មពេក គឺអោយទៅដោយមេត្តា បើភ្លេចបងប្រាប់វិញ កាលហ្នឹងសំពះបងថាសូមប្រុសហ្នឹង បងអោយអូនតើស និយាយគ្នារួចថ្ងៃហ្នឹងអូនថែមជូនទ្បានបងមកដល់ផ្ទះបងទៀត ហើយតាំងពីអូនយកប្រុសម្នាក់ហ្នឹងទៅ យើងមិនដែរជួបមុខ ឬជួបសម្លេងអី និងគ្នាសម្បីមួយម៉ាត់ ។

ហួសចិត្តអាសូរណាស់ ខឹងចាញ់បងធ្វើអីមិនកើត ចេះតែប្តឹងនិយាយបំភ្លីដោយមិនមែនជាការពិតអោយកាន់តែច្រើនទៅពៅ ចាំបងសរុបអោយអូនវិញម្តងណាពៅមាស ។

Please enter a valid URL

Relate Post