ជាតារា១រូប ដែលមានចំណូលមិនចេះដាច់ទោះបីជា មេរោគកូវីដ រាតត្បាតយ៉ាងណាក្ដី ព្រោះតែប្រជាប្រិយភាព និងទំនុកចិត្ត លោកអ៊ឹម ជីវ៉ា បានជ្រើសរើសយកការបរិច្ចាកថវិការ រហូតទៅដល់ 10លានរៀល ក្នុងថ្ងៃខួបកំណើតខ្លួន ។
ដោយពិធីខួបកំណើតរបស់លោក បានរៀបចំឡើងយ៉ាងអធឹកអធម នៅឯសណ្ឋាគារភ្នំពេញ នៅយប់ថ្ងៃទី 10 ខែធ្នូ យប់មិញនេះឯង ក្រោមការចូលរួមពីមិត្តជិតស្និតមួយចំនួន រូបទាំង អ្នកមានថានៈក្នុងសង្គមមួយចំនួនផងដែរ ។
តែលោកបានប្រាប់អ្នកសារពត៍មានថា មុនឈានដល់ពិធីជប់លាងនៅពេលយប់នោះ គឺនៅពេលព្រឹកលោកទៅវត្តសុំពរជ័យពីព្រះសង្ឃ ហើយពេលថ្ងៃ លោកបានយកថវិការ ចំនួន 10លានរៀល ដែលស្មើនិង 2500ដុល្លារ ទៅបិច្ចាកជួយដល់សង្គមថែមទៀតផង ដោយលោកបានបញ្ជាក់ថា ថ្ងៃម្សិលមិញនេះ ជា ថ្ងៃ ខួបកំណើត របស់លោក ដូច្នេះ លោកមាន ថវិកា ផ្ទាល់ខ្លួន បន្តិច បន្តូច ដើម្បី ចូល រួមចំណែក ជាមួយ សង្គម ។ ថវិកា ដែល លោក បរិច្ចាគ នោះ គឺចែកចេញជា4ផ្នែក ដោយទី1. ចូលរួម ថវិកា ជាមួយ កាក បាទ ក្រហម កម្ពុជា ៥០០ ដុល្លារ ។ ទី2. ចូលរួម មន្ទីរ ពេទ្យ គន្ធ បុប្ផា ថវិកា ចំនួន ៥០០ ដុល្លារ ។ ទី3. ចូលរួម ជួយ កុមារ កំព្រា ថវិកា ចំនួន ៥០០ ដុល្លារ និង ទី4. ចូល រួម ជួយ សិល្បករ ក្រីក្រ ខ្វះខាត ថវិកា ចំនួន ១០០០ ដុល្លារ ។ ថវិកា ដែល ចូលរួម បរិច្ចាគ ជួយ សង្គម នោះ សរុប ទាំងអស់ គឺ មាន ចំនួន ១០លាន រៀល ស្មើ នឹង ២៥០០ ដុល្លារ ។
លោក ថា ខ្លួន ពុំ មែន ជា អ្នកមាន ទ្រព្យសម្បត្តិ ច្រើន ទេ តែ នេះ ជា ទឹកចិត្ត និង ជា ថវិកា ដែល ខំ សន្សំ ដើម្បី ទុក ចូល រួម ចំណែក ចែករំលែក ជាមួយ សង្គម ទោះបី ថវិកា នេះ មិន ច្រើន ក៏ប៉ុន្តែ គឺជា ការ ចូលរួមចំណែក មួយ ក្នុងនាម ឈាម ខ្មែរ តែមួយ ខ្មែរ ជួយ ខ្មែរ ខ្មែរ រស់នៅ ក្រោម ដំបូល សន្តិ ភាព តែមួយ អរគុណ សន្តិភាព។