បវរកញ្ញាចក្រវាលឆ្នាំ 2021 គឺជាការប្រកួតបវរកញ្ញាចក្រវាលលើកទី 70 ដែលធ្វើឡើងនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 នៅ Universe Dome ក្នុងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។ ហើយជាលទ្ធផល កញ្ញា Harnaaz Sandhu មកពីប្រទេសឥណ្ឌាជាអ្នកស្នងតំណែងពី Andrea Meza មកពីប្រទេស Mexico Miss Universe 2020 .
ហើយនេះជាលើកទី3 និងជាលើកចុងក្រោយ បន្ទាប់ពីប្រទេសឥណ្ឌ បានទទួលតំណែងដ៏អស្ចារ្យនេះកាលពី 21ឆ្នាំមុន ពោលគឺនៅឆ្នាំ 2000 ដែលជ័យលាភី Miss Universe 2000 បានទៅលើកញ្ញា Lara Dutta . ក្រៅពីនោះ ជ័យលាភីរងទី ១ បានទៅលើ កញ្ញា Nadia Ferreira មកពីប្រទេស ប៉ារ៉ាហ្គាយ ។ ជ័យលាភីញរងទី ២ បានទៅលើ កញ្ញា Lalela Mswane មកពីប្រទេស អាហ្វ្រិកខាងត្បូង ។
គួររំលឹកផងដែរថា ការប្រកួតលើកនេះ បានបង្ហាញពីការត្រលប់មកវិញរបស់ Steve Harvey ក្នុងនាមជាពិធីករ និង Fox ជាអ្នកផ្សាយជាផ្លូវការនៃកម្មវិធីបន្ទាប់ពីអវត្តមានកាលពីលើកមុន។