ហុិន ច័ន្ទនីរ័ត្ន ពោលបែបនេះ ក្រោយផ្ទុះរឿង មិនទទួលស្គាល់ម្ដាយ

Share on facebook
Share on linkedin
Share on telegram

បើតាមក្រសែភ្នែករបស់មហាជនមើលមកនាង ក្នុងពេលនេះ កញ្ញា​ ហុិន ច័ន្ទនីរ័ត្ន កំពុងតែញញឹមពោពេញដោយមោទនភាព ក្រោយទទួលបានមហាកិត្តិយស ពីសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងជាតួឯកក្នុងរឿងបែប ប្រវត្តិសាស្ត្រ ដែលរៀបរាប់ពីប្រវត្តិរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ។ តែគេមិនបានដឹងថា ជីវិតពិតរបស់កញ្ញា កំពុងតែជួបអ្វីខ្លះនោះទេ ។

ដោយថ្មីៗនេះ ទើបតែមាននារី១រូបបានអះអាងថាខ្លួន ជាប្អូនស្រីរបស់កញ្ញា ហុិន ច័ន្ទនីរ័ត្ន ហើយនាងនៅបានបង្ហាញថា កញ្ញាហុិន ច័ន្ទនីរ័ត្ន មិនព្រមទទួលស្គាល់ម្ដាយ ដែលក្នុងពេលនេះ លោកមានអាយុច្រើនហើយនោះទេ ។ ដោយនាងបាននិយាយថា  ខ្ញុំមិនជឿថា រយៈពេលច្រើនឆ្នាំមកនេះ បងធ្វើដូចជាមិនដឹងរឿងអីនោះទេ បងអាចលាក់បាំងភ្នែកមហាជនបាន អាចកុហកអ្នកគាំទ្របងបាន តែបងមិនអាចលាក់បាំងការពិត នឹងប្រវត្តិរបស់ខ្លួនឯងបានមួយជីវិតនោះបានទេ រឹតតែមិនអាចកុហកខ្លួនឯងទៀត។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត ? 

ហើយនាងក៏ធ្លាប់ប្រាប់សារព័ត៍មានក្នុងស្រុកដែរថា បងស្រីខ្លួន ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាព ពោលគឺតាំងពីតារារូបនេះមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ បើគិតទៅប្រហែលជាជិត១០ឆ្នាំមកហើយ។ ហើយមូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះ ព្រោះតែពេលនោះគ្រួសារមានជីវភាពលំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើន ទើបសម្រេចចិត្តបែបនេះ ប៉ុន្តែឥឡូវនេះ ជីវភាពគ្រួសារបានធូរធារហើយ គឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើតវិញ ណាមួយពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់ហើយ ។

ពាក់ព័ន្ទទៅនិងរឿងនេះ គេសង្កេតឃើញថា កញ្ញា ហុិន ច័ន្ទនីរ័ត្ន មិនបាន ប្រតិកម្មតបតអ្វីនោះទេ តែនាងបែជានិយាយក្នុងន័យថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រនាងទៅវិញ ដោយនាងបានពោលថា អគុណសម្រាប់ ក្ដីស្រឡាញ់ របស់អ្នកទាំងអស់គ្នាដែលបានផ្ដល់អោយនាងខ្ញុំ ។

គួរំលឹកផងដែរថា នៅខាងក្រោមសារ ដែល នារី១រូបដែលអះអាងថាខ្លួនជាប្អូនស្រី របស់កញ្ញា ហុិន ច័ន្ទនីរ័ត្ន បានផុសនោះ ក៏មានការបញ្ចេញមតិជាច្រើន មានទាំង មតិស្រប និង មតិផ្ទុយ ។

Please enter a valid URL

Relate Post