មួយរយៈចុងក្រោយនេះ តារាសំដែងជើងចាស់ អ្នកនាង សឿ សុធារ៉ា ហាក់ដូចជាមិនមានរឿងល្អសោះ គឺមានតែរឿងអាម៉ាស មិនចេះចប់មិនចេះហើយ ។ ដោយមុននេះ បញ្ហាលុយតុងទីន ជាមួយអ្នកសូដា នីតា ធ្វើអោយមហាជនអស់សង្ឃឹម និងអស់ជំនឿចិត្តទៅលើតារារូបនេះរួចទៅហើយ ក្រោយដឹងថានាង ជំពាក់បំណុល អ្នកនាង សូដា នីតា រហូតទៅដល់ជិត 4មុឺនដុល្លារ តែមិនដោះស្រាយនោះទេ រហូតបែកធ្លាយជាពត៍មានសុះសាយ ជាសាធារណៈ ។ ហើយរហូតមកដល់ពេលនេះ រឿងនេះ នៅមិនទាន់ មានដំណោះស្រាយនោះទេ ។
ស្រាប់តែក្នុងពេលនេះ មាននារីម្នាក់ ដែលប្រើ Account Facebook ឈ្មោះ Zhou Ling Ling បានបង្ហោះសាថា អ្នកនាងសឿ សុធារ៉ា ក៏ជំពាក់លុយនាងដែរ តែមិនសង ហើយថែមទាំង ទាក់ទងមិនបានទៀត ដោយនាងបាននិយាយថា ជួយគិតគូរលុយឲខ្ញុំផង ឆាតក៏មិនតបជាតារាល្បីតែលក់ឈ្មោះខ្លួនឯងចឹងបង លុយតិចសោះ សងខ្ញុំមួយខែតិចក៏បាន តែឆាតមិនចូលមើលទៀត បងជាអាយដលរបស់ខ្ញុំមិនគួរណាបងចរិកចឹងសោះ ។
ហើយនារីរូបនោះ នៅបានបញ្ពាក់ក្នុងការ Comment ថា នាងនិងផុសសារបែបនោះ រហូតទាល់តែអ្នកនាងសឿ សុធារ៉ា មានដំណោះស្រាយអោយនាង ។
ចំណែកឯអ្នកនាងសូដា នីតា ក័ធ្លាប់បង្ហើបប្រាប់អ្នកសារពត៍មានផងដែរ ថា ទាក់ទងរឿងបំណុលនេះ សឿ សុធារ៉ា ជាប់បណ្តឹងគេមិនក្រោម១០នាក់នោះទេ ៕