ប្អូនស្រី ហុិន ច័ន្ទនីរ័ត្ន បកស្រាយបញ្ជាក់ និងសូមបញ្ចប់រឿង ឳពុកម្ដាយអោយបងស្រីខ្លួន ទៅគេចិញ្ចឹម

មានមហាជន និងសារពត៍មានជាច្រើន កំពុងតែចាប់អារម្មណ៍ទៅលើជីវិតឯកជន របស់ កញ្ញា ហុិន ច័ន្ទនីរ័ត្ន ក្រោយពី នារី១រូប ប្រើ Account FaceBook ឈ្មោះ Zeii Pov បានផុសសារពាក់ព័ន្ធទៅនិងកញ្ញា ហុិន ច័ន្ទនីរ័ត្ន ថាមិនទទួលស្គាល់ម្ដាយ និងចង់អោយ កញ្ញា ហុិន ច័ន្ទនីរ៍ត្ន ទទួលស្គាល់ម្ដាយ ខណៈដែល ម្ដាយរបស់នាង មានអាយុច្រើនហើយនោះ ។ ហើយក្នុង Post នេះ ក៏មានមតិជាច្រើន បានលើកឡើង នូវគំនិតផ្សេងៗគ្នា ទាំងដែលមនុស្សមួយចំនួន ក៏បានបញ្ចេញមតិក្នុងន័យវាយប្រហារទាំងដែលខ្លួន មិនបានដឹងរឿងច្បាស់នោះផងទេ ។

ហើយក្នុងពេលនេះ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ កញ្ញា Zeii Pov ដដែលបានចេញមកបកស្រាយ និងសុំបញ្ចប់រឿងតែត្រឹមនេះ ដោយនាងបាននិយាយថា ជំរាបសួរពុកម៉ែបងប្អូនទាំងអស់នាងខ្ញុំជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Zeii Pov ដែលប៉ុន្មានថ្ងែនេះមានបងប្អូនជាច្រេីនបានតាមដានពត៌មានរវាងខ្ញុំជាមួយនិងបងស្រីរបស់ខ្ញុំគឺ កញ្ញា ហុិន ច័ន្នីរ័ត្ន ហេីយដោយមានការសុំអោយបកស្រាយជុំវិញរឿងនេះពីខាងបងៗសារពត៌មាន ក៏ដូចជាបងប្អូនមួយចំនួនផងដែរនោះ !ហេីយដោយមានការវិភាគលេីកទ្បេីងពីបងប្អូនមួយចំនួនដែលពួកគាត់មិនបានដឹងរឿងច្បាស់ថ្ងែនេះនាងខ្ញុំសុំធ្វេីការបកស្រាយអោយបានច្បាស់នឹងលំអិតផងដែរថា. សព្វថ្ងែគ្រួសាររបស់នាងខ្ញុំមានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ មានបងប្អូនចំនួន5នាក់ស្រី4ប្រុស1 ដោយបង ហុិន ច័ន្នីរ័ត្ន ជាកូនទី3ក្នុងគ្រួសារហេីយដោយដេីមហេតុបានអោយ កញ្ញា ហុិន ច័ន្នីរ័ត្ន ទៅបងប្អូនជីដូនមួយចិញ្ចឹមនោះ

ដោយហេតុផលទី1 គាត់ការហេីយមិនមានកូន ហេីយត្រូវជាបងប្អូន.

ហេតុផលទី2 ដោយកាលនោះគ្រួសាររបស់ខ្ញុំលំបាកខ្លាំង

ហេតុផលទី3 ដោយសារម្តាយឪពុកចិញ្ចឹមបានសន្យាថាពេល កញ្ញា ហុិន ច័ន្នីរ័ត្នធំនឹងអោយរាប់រកម្តាយឪពុកបង្កេីតធម្មតា

ប៉ុន្តែពេលយកទៅចិញ្ចឹមហេីយម្តាយចិញ្ចឹមរបស់គាត់បានអោយជួបគាត់ 3ទៅ4ដងដែរ ហេីយក៏ធ្លាប់បានចេញចូលផ្ទះម្តាយឪពុកចិញ្ចឹមខ្លះៗដែរ ហេីយបន្ទាប់មកខាងម្តាុយឪពុកចិញ្ចឹមរបស់គាត់រាងមិនសូវអោយជួបកូនបានញឹកញាប់ដូចកាលពីមុនទៀតទេ . រួចចាប់តាំងពីគាត់ធំដឹងក្តីមក ពេលមួយដែលគាត់ក៏បានចូលប្រលងហ្រ្វេសុីជាប់ហេីយការទាក់ទងក៏ដាច់ស្រទ្បះពីពេលនោះមក ពេលដែលគាត់មកលេងស្រុកកំណេីតនៅតាកែវម្តាយឪពុកចិញ្ចឹមរបស់គាត់ក៏មិនអោយម្តាយបង្កេីតបានទៅលេងគាត់ ហេីយគាត់ក៏មិនបានអោយកូនមកជួបម្តាុយបង្កេីតទ្បេីយទោះជារាប់គ្នាត្រឹមសាច់ញាតិក៏ដោយ ហេីយម្យ៉ាងទៀតផ្ទះម្តាយបង្កេីតនឹងម្តាយចិញ្ចឹមប្រហែលជា7ទៅ10គីទ្បូដីពីគ្នាតែប៉ុណ្ណោះ.. ហេីយដោយបានមានពាក្យចរចាមរាមថាម្តាយខ្ញុំបានបោះបង់កូនចោលយកទៅដាក់មណ្ឌលកុមារកំព្រារឺលក់កូនអោយគេនោះគឺមិនពិតទាំងអស់ .. ការដែលអោយទៅរស់នៅជាមួយព្រោះគិតថាជាបងប្អូនឯងហេីយធូធារក៏សុខចិត្តអោយកូនទៅរស់នៅជាមួយដោយយល់ព្រមទៅតាមលក្ខខណ្ឌទាំងភាគីទាំងសងខាងហេីយអាណិតអាសូរព្រោះគាត់គ្មានកូន ហេីយបេីសិនជាអ្នកដ៏ទៃក៏គាត់មិនអោយដែរតែដោយសារជីដូនមួយខាងឪពុកបង្កេីតទេីបគាត់សំម្រេចចិត្តអោយ ព្រោះចង់អោយកូនរស់នៅបានសុខស្រួលហេីយគេអោយរាប់រកម្តាយឪពុកបង្កេីត តែចុងក្រោយគេព្យាយាមនិយាយអាក្រក់ពីម្តាយឪពុកបង្កេីតដេីម្បីអោយគាត់ស្អប់ ហេីយបំបែកគេមិនអោយកូនមករកម្តាយ ស្គាល់ម្តាយ! ពេលនោះខ្ញុំក៏បានព្យាយាមខលឆាតទៅគាត់ដែរគឺរាប់ឆ្នាំហេីយតែគាត់មិនតបរឺសួរនាំមកវិញទេ ខ្ញុំជឿរថាគាត់ក៏ដឹងរឿងនេះយូរមកហេីយដែរ តែខ្ញុំមិនដឹងថាចិត្តគាត់យ៉ាងមិចទេ.កាលដែលខ្ញុំដាច់ចិត្តផុសនោះក៏ព្រោះគិតថាម្តាយឪពុកចាស់ៗហេីយខ្លាចហួសពេលតែប៉ុននោះ!

ហេីយជាចុងក្រោយសូមអ្នកដែលមិនបានដឹងរឿងគ្រួសារខ្ញុំសុំកុំវិភាគហេីយសរសេដោយគ្មានការគិត ហេីយវាយប្រហាតែម្ខាងធ្វេីអោយគេគិតថាម្តាុយឪពុកបង្កេីតអាក្រក់នោះ

នេះជាអ្វេីដែលខ្ញុំចង់បកស្រាយដេីម្បីកុំអោយបងប្អូននៅមានចម្ងល់ថាហេតុអីបានសុខចិត្តអោយកូនទៅរស់នៅជាមួយគេទាំងដែលម្តាយខំបង្កេីតទាំងឈឺចាប់វេទនានោះ!

ហេីយនៅពេលនេះខ្ញុំសុំបញ្ចប់រឿងត្រឹមប៉ុននេះ កុំអោយវែងឆ្ងាយទៀតរឿងសមុីខ្លួនទទួលស្គាល់រឺក៏អត់ជាសិទ្ធិរបស់គាត់ !

ចាប់ពីពេលនេះតទៅគ្រួសារខ្ញុំក៏លែងចង់បានការដឹងគុណរឺអោយទទួលស្គាល់អីទៀតដែរ បេីគា់ត់មានក្តីសុខ មានស្នាមញញឹម សុភមង្គល ពួកខ្ញុំក៏សប្បាយចិត្តហេីយសំម្រេចថានឹងឈប់ត្រឹមនេះទៅចុះ

Please enter a valid URL

Relate Post