ក្នុងនាមជាដៃគូពិធីករដ៏ល្អនិងគ្នា លោកជា វណ្ណារិទ្ធ ពិតជាមិនអាចនៅស្ងៀមនោះទេ ក្រោយកញ្ញា ហុិន ច័ន្ទនីរ័ត្ន ជួបនូវរឿងរ៉ាវពាក់ព័ន្ទទៅនិងម្ដាយរបស់នាង ។ ដោយគេដឹងថា រឿងនោះ ផ្ផ្ទុះឡើងក្រោយពេលមាននារីម្នាក់ បានអះអាងថាខ្លួនជាប្អូនស្រីរបស់ នីរ័ត្ន និងបានបង្ហោះសាថា នីរ័ត្ន មិនព្រមទទួលស្គាល់ម្ដាយបង្កើតរបស់ខ្លួន នោះទេ ។ ចំណែកឯ កញ្ញា ហុិន ច័ន្ទនីរ័ត្នវិញ មិនបានតបតអ្វីនោះដែរ គ្រាន់តែបង្ហោះសារអគុណដល់អ្នកគាំទ្រ ដែលបានអាណិតស្រឡាញ់ និងគាំទ្រនាង ។
ក្រោយពី នីរ៍ត្ន បានជួបព្យុះភ្លៀង លោកជាវណ្ណារិទ្ធ បានបង្ហោះសារ ក្នុងន័យផ្ដល់កម្លាំងចិត្ត អោយនីរ័ត្នថា ដៃគូរខ្ញុំម្នាក់នេះ ស្គាល់គាត់ជាង14 ឆ្នាំហេីយ នីរត្ន័ជាមនុស្ស ដែលអំណត់ ព្យាយាម តស៊ូ ទោះពេលខ្លះរអ៊ូច្រេីនបន្តិច តែមិនដែលមេីលស្រាលចំពោះ មិត្តភាព ស្នេហា ឬការងារនោះទេ តែងតែផ្តល់តម្លៃដល់មនុស្សជុំវិញខ្លួនជានិច្ច ជូនពរប្អូនស្រីជោគជ័យកាន់តែខ្លាំង និង រាល់បំណងប្រាថ្នាសូមអោយបានសម្រេច ។
គួររំលឹកផងដែរថា ភាពល្បីល្បាញរបស់ កញ្ញា ហុិន ច័ន្ទនីរ័ត្ន គឺចាប់ផ្ដើមផ្ទុះខ្លាំង ក្នុងពេលដែលនាងចាប់ដៃគូរជាមួយលោក ជា វណ្ណារិទ្ធ ក្នុងកម្មវិធី ឆា ឆា ឆា របស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន ហើយក៏បន្តទទួលបានជោគជ័យ និងមានការគាំទ្រជាបន្តរហូតមកដល់ពេលបច្ចុប្បន្ន ។