មានរឿងទាល់តែបាន ! ភាពយន្តរឿង Snowdrop របស់ Jisoo ជួបបញ្ហាធំ

គ្រាន់តែចាក់ផ្សាយវគ្គដំបូង ក៏មានរឿងត្រូវឈឺក្បាលរួចទៅហើយសម្រាប់រឿង Snowdrop ដែលសម្តែងដោយសមាជិកក្រុម BLACKPINK Jisoo និង Jung Hae In បន្ទាប់ពីមានការស្នើសុំទៅកាន់ Blue House (ដែលជាវិមានប្រធានាធិបតីកូរ៉េខាងត្បូង) ដើម្បីបញ្ឈប់ការផ្សាយរឿងនេះជាបន្ទាន់ ដែលសម្លេងនៃអ្នកស្នើសុំ គឺមានរហូតដល់ទៅ 97,000 សម្លេងឯណោះ ។

ជាមួយនឹងហេតុផលដែលបានលើកឡើងថា ខ្លឹមសារ​នៃ​រឿង​ភាគ​នេះ​មាន​ ការពាក់ព័ន្ទ​គ្នា​ជាមួយ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ ។ ទោះ​ជា​ខាង​ផលិត​កម្ម​បាន​ចេញ​មក​បញ្ជាក់​រឿង​នេះ​រួច​ហើយ​ ថាមិន​ពាក់ព័ន្ធ​​ឡើយក៏ដោយ ។ ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា គេ​អាច​មើល​ឃើញ​ពី​តួអង្គរបស់តួឯកស្រី យល់​ខុស​ថា​តួប្រុស​ជា​សកម្មជន​នយោបាយ 

ខ្សែរឿងធ្វើឱ្យខូចតម្លៃប្រវត្តិសាស្ត្រពិតប្រាកដ ពីព្រឹត្តិការណ៍អតីតកាលរបស់ប្រទេសកូរ៉េ សកម្មជននយោបាយត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ធ្វើទារុណកម្ម និងសម្លាប់ រួមទាំងបទភ្លេងនៃសាច់រឿងនៅពេលដែលមន្រ្តីដេញតាមតួប្រុស វា​ក៏​ជា​បទ​ចម្រៀង​ដែល​សិស្ស​ប្រើ​ពេល​ហែ​ក្បួន​ផងដែរ។ និងហេតុផលចុងក្រោយ ព្រោះ​រឿង​ភាគ​នេះ​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​នៅប្រទេស​ជា​ច្រើន។ ណួកគេ​ខ្លាច​ថា​វា​អាច​នឹង​ធ្វើ​ឱ្យ​ជនបរទេស​យល់​ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាង​ត្បូង។

Please enter a valid URL

Relate Post