ចាក់ផ្សាយរួចហើយសម្រាប់ Four Stars Love Heart ឬ F4THAILAND BOYS OVER FLOWERS ដែលជារឿងភាគដែលផលិតឡើងវិញពីតុក្កតាជប៉ុនដ៏ពេញនិយមដែលបានទទួលជោគជ័យពាសពេញអាស៊ី។ ដែលក្នុង Version ថៃ នេះ សម្តែងដោយ Bright Wachirawit Chivaree, Dew Jirawat Suthiwanichsak, Win Methawin Opas-iamkajorn, Nani Hirankit Changkham និង Tu Tontawan Tantivejkul ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM25 ។
សម្រាប់ភាគដំបូងដែលបានចាក់ផ្សាយទៅហើយនោះ ការឆ្លើយតបដែលចេញមក គឺមិននឹកស្មានដល់ថា អាចគ្របដណ្តប់និន្នាការ Twitter នៅក្នុងប្រទេសជាច្រើន។ រួមទាំងលេខ១នៅប្រទេសថៃ ផងដែរ ។ ក្នុងនោះអ្នកប្រើបណ្ដាញសង្គម បានបញ្ចេញមតិថា ផលិតកម្ម ការថតទាំងរូបភាព/ពន្លឺ/ពណ៌/សំឡេង ចេញមកល្អមើល មើលទៅសាកសមទៅនិងការចំណាយ ប៉ុន្តែមានភាពខ្វះខាតបន្តិចជាមួយនឹងការសម្ដែងរបស់តារាតួអង្គនិមួយៗ ។ តែយើងអាចយល់បាន ព្រោះតួអង្គទាំង៤ សុទ្ធតែជាតារាថ្មី ដូចនេះ ថ្វីដៃក្នុងការសម្ដែងនៅមានកម្រិត ។
ដោយមានការលើកឡើងថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងអស្ចារ្យបំផុតគឺ Dewដែដើរតួជា Ren ក្រៅឆាក គាត់មើលទៅស្ងៀមៗបន្តិច ប៉ុន្តែពេលដែលចាប់ផ្ដើមសម្ដែង គឺកាន់តែសង្ហាទ្វេដង។ ការប្រើភ្នែករបស់គេគឺល្អ តែមានចំណុចខ្វះខាតមួយនោះគឺ នៅពេលខ្លះលោកនិយាយមិនសូវច្បាស់ តែក៏ទទួលយកបាន តែកំពស់ខ្ពស់ល្អណាស់ កាន់តែមើលកាន់តែសង្ហា ហើយ ម្នាក់ទៀតគឺ Nong Tu ដែលសម្ដែងជា Ko Ya ក្នុងរឿងនេះបើតួ ស្រីសម្ដែងមិនបានល្អគឺចប់ហើយ ។ តែរឿងនេះនាងលេងបានល្អ ។ ចំណែក NANI ក៏លេងបានល្អដែរ តែក្នុងភាគដំបូងនេះ ដូចជាមិនទាន់មានអ្វីគួរអោយចាប់អារម្មណ៍នៅឡើយទេ ។ ផ្នែកផលិត និងឆាក អាចទទួលយកបាន ឯតួអង្គ ប្រកបរឿង ក៏លេងបានល្អដែរ ធ្វើអោយសាច់រឿងកាន់តែល្អឡើង ។ មានចំណុចខ្លះទៀតគួរតែកែលម្អនោះគឺ ប៉ារូលរបស់តួអង្គ ពេលខ្លះដូចជាប្រើពាក្យធ្ងន់ៗពេក ក្មេងដែលមើលរឿងនេះអាចនិងនិយាយតាម ព្រោះគិតថាល្អ ដូចជាពាក្យសា ល្អតែសម្បកក្រៅ ជាដើម ។
ចំណែក Brigh សម្ដែងបានល្អហើយ តែឈុតខ្លះ ដូចជាស្ទាក់ស្ទើ ប្រហែលជាខ្លាចអ្នកមើលស្អប់តួអង្គរបស់គេផងក៏ថាបាន និយាយមិនត្រូវ ។ ហើយគេជាមនុស្សជាប់ញញឹម តាំងពីរឿង ព្រោះយើងជាគូរនិងគ្នាមកម្លេះ ព្រោះឈុតដែលតួស្រី ទាត់ និងទាញក៏អាវ ក៏មុខរបស់គេលួចញញឹមដែរ ។ ជារួមសាច់រឿងគឺល្មម មិនសូវជាប្លែកខ្លាំងសម្រាប់អ្នកទស្សនា ព្រោះរឿងនេះ ត្រូវបានផលិតឡើងជាច្រើនប្រទេសមកហើយ គ្រាន់តែយល់ថា អារម្មណ៍នៃរឿង ផ្លាសប្ដូរ ពី Version មុនៗ ។ គឺមិនសូវសង្កត់ធ្ងន់ទៅលើពាក្យថា F4 ពេកនោះទេ ហើយពាក្យពេជ្រក្នុងការនិយាយមើលទៅមានលក្ខណៈ ដូចទៅនិងសង្គមពិតៗ ជាង Version មុនៗ ។