រឿងនេះបានធ្វើឲ្យតារាស្រី Kim Kimberly ស្រឡាំងកាំង បន្ទាប់ពីនាង ត្រូវបានចោលួចកាបូបម៉ាកប្រណីតចំនួន ៤ ដែលមានតម្លៃសរុបដល់ទៅរាប់លានបាត ពីខុនដូរបស់នាង ។
ដោយក្នុងនោះ ការបូបដែលនាងបានបាត់មានដូចជា ដូចជា Hermes constance 24 black epsom rose gold hardware stamp A 2017, Hermes. birkin 30 togo black hardware stamp T 2015, Hermes birkin 30 capucine (ពណ៍ទឹកក្រូច បែកក្រហម) togo stamp Q 2013 silver hardware and Chanel boy bag 6 inch black glass leather ។
ហើយអ្នកចាត់ការទូទៅរបស់នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងរួចហើយ ហើយនៅបានប្រាប់ថា អាចនិងជាស្នាដៃរបស់មនុស្ស ជិតស្និត ព្រោះគេដឹងទាំងអស់អំពីពេលវេលាក្នុងការចេញចូលខនដូរបស់ Kim ហើយគេនៅដឹងទៀតថា ក្នុងពេលនេះ Kim គឺជា Presentor របស់ម៉ាក Christian Dior ដូចនេះ នាងមិនអាចយកកាបូបម៉ាក Hermes ចេញមកប្រើនោះទេ ។
ហើយមូលហេតុដែលនាងដឹងថាខ្លួនបានបាត់កាបូបនោះ គឺក្រោយពេលដែលខកខាន មិនបានប្រើជាយូ នាងក៏បើកទូដើម្បីពិនិត្យមើល ក៏មានការភ្ញាក់ផ្អើលកើតឡើង ព្រោះតែបាត់កាបូបពីទូ ដល់ទៅ4 ហើយនាងបានប្រាប់ថាកាបូបនោះ អាចនិងបាត់ទៅនៅក្នុងកំឡុងខែកញ្ញា ហើយនាងបានគិតរួចហើយថា គ្មានសង្ឃឹមនិងបានរបស់នោះមកវិញទេ ហើយអ្នកលួចនោះ ក៏មិនអាចជាអ្នកដ៏ទៃដែរ ច្បាស់ណាស់គឺមនុស្សជិតខ្លួន ។
ក្នុងពេលនេះ នាងបានដាក់ពាក្យបណ្ដឹងរួចហើយ រងចាំតែចំណាត់ការរបស់ សមត្ថកិច្ចតែប៉ុណ្ណោះ ។ ហើយកញ្ញា Kim Kimberly នៅបានបញ្ជាក់ទៀតថា ហេតុផលមួយទៀតដែលនាងគិតថា ប្រហែលជា ថ្វីដៃរបស់អ្នកជិតស្និទ្ធនឹងនាង គឺដោយសារខុនដូរបស់នាង តម្រូវឱ្យមានការស្កេនក្រយៅដៃនិងការបញ្ចូលកូដជាការពិតណាស់មានមនុស្សតិចណាស់ដែលដឹង។ សរុបមានតម្លៃប្រហែល២លានបាត ដែលជាកាបូបដែលនាងទិញដោយខ្លួនឯងទាំងអស់ ។ ហើយអ្នកដែលយកកាបូបត្រូវតែជាអ្នកដឹងព័ត៌មានច្បាស់ពីកាបូបនោះ ។
នាងនៅបានប្រាប់ទៀតថា ពណ៍របស់កាបូបទាំង4 ដែលនាងបាត់នោះគឺជាពណ៌ដ៏កម្រ និងពិបាករកទិញណាស់ ។ ឥឡូវនេះ នាងមិនសង្ឃឹមថានឹងបានវាមកវិញទេ។ ដោយសារតែវាបានបាត់មួយរយៈទៅហើយ អាស្រ័យហេតុនេះនាងសូមជូនដំណឹងដល់ហាងលក់និងទិញកាបូប ១ទឹកទាំងអស់ ។ ប្រសិនបើបានឃើញកាបូបទាំងនេះ សូមជួយផ្ដល់ពត៍មានទៅនាងវិញផង»។