ស្រណោះណាស់ ..! អ៊ុន អាលីហ្សា ជួបទុក្ខធំ សន្យា២ឆ្នាំទៀតនិងមកជួបម្ដាយ តែអ្នកម្ដាយ..!

បើយោងតាមការបង្ហោះសារ នៅរសៀលថ្ងៃទី 21 ខែធ្នូ ឆ្នាំ2021 របស់អ្នកនាង អ៊ុន អាលីហ្សា តារាបង្ហាញម៉ូត តារាចំរៀង តារាសំដែង ដ៏មានប្រជាប្រិយភាព ដែលបន្សាត់ខ្លួន ឆ្ងាយពីស្រុកកំណើតទៅរស់នៅជាមួយស្វាមី និងកូនស្រីបណ្ដូលចិត្ត នៅឯប្រទេសអាមេរិកហើយនោះ បានអោយដឹងថា ក្នុងពេលនេះ ម្ដាយរបស់នាង  បានទទួលមរណៈភាពហើយ ដោយនាងមិនអាចសូម្បីតែជួបមុខម្ដាយជាលើកចុងក្រោយ ហើយអ្វីដែលរិតតែខ្លោចចិត្តអាណិងនាងទៀតនោះ គឺ នាងបានសន្យាជាមួយ អ្នកម្ដាយថា ២ឆ្នាំទៀត និងមកជួបលោក តែមិនទាន់បាន១ឆ្នាំផង ក៏មានរឿងដ៏សោកសៅនេះ កើតឡើងទៅហើយ ។

ដោយនាងរៀបរាប់ទាំងទុក្ខសោកថា ម៉ែអើយម៉ែសំរានទៅពេលនេះម៉ែលែងឈឺចុកចាប់ទៀតហើយហើយកូនក៏លែងបានឃើញម៉ែទៀតដែរម៉ែទៅចោលកូនរហូតហើយ កូនស្តាយណាស់ដែលមិនបានឃើញមុខម៉ែចុងក្រោយម៉ែដ៏កំសក់កូនអើយអោយកូនសូមទោសផងដែរកូនមិនបានទៅបុណ្យសពម៉ែ ម៉ែសួរកូនថាពេលណាមកលែងខ្មែរកូនថាពីឆ្នាំទៀត ម៉ែថាម៉ែចាំកូន ឥឡូវមិនទាន់បានមួយឆ្នាំផងម៉ែទៅចាលកូនបាត់ហើយម៉ែ !ម៉ែ! សូមម៉ែទៅសោយសុខក្នុងសុគិត្តភពចុះម៉ែ កូនស្រលាញ់ម៉ែ ។ នៅខាងក្រោមសារ ដែលអាលីហ្សា បានបង្ហោះ ក៏មានអ្នកគាំទ្រ និងមិត្តរួមអាជិពជាច្រើន ចូលទៅ Comment ផ្ដល់កម្លាំងចិត្តដល់នាង និងចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ ។

Please enter a valid URL

Relate Post