ទេព បូព្រឹក្ស ត្រៀមបញ្ចេញស្នាដៃទី២ រឿងចំណាយមិនខ្វល់ ដើម្បីខ្មែរ

បទ វីរៈនារី ឬ Top Of The Lady របស់កញ្ញាទេព បូព្រឹក្ស គឺទទួលបានជោគជ័យយ៉ាងត្រចះត្រង់ សម្រាប់រូបនាងផ្ទាល់ និងជាតិខ្មែរទាំងមូលផងដែរព្រោះតែបទ វីរៈនារីនេះ បានធ្វើអោយសកលលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ អំពី សិល្បៈ វប្បធម៍ អរិយធម៍ ដ៏ខ្ពង់ខ្ពស់របស់ជាតិខ្មែរ មិនថាតែ ល្ខោនខោល ល្ខោនស្បែកធំ របាំមេខលា និង ក្បាច់គុណបូរាណខ្មែរ ល្បុក្កតោជាដើម ។

បុណ្ណឹងមិនមែនជាចំណុចបញ្ចប់ នៃការចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ កេរ្តិ៍តំណែលតូនតាខ្មែរ របស់ទេព បូព្រឹក្សនោះទេ ។ ដោយថ្មីៗនេះ នាងបានបង្ហើបថា នាង បានត្រៀមរួចរាល់ហើយសម្រាប់ការបញ្ចេញស្នាដៃទី២ នៅឆ្នាំ 2022 នាពេលខាងមុខដ៏ខ្លីនេះ ។ ដោយនាងបានប្រាប់ថា បទទី២ដែលនាងនិងក្រុមការងាររបស់នាង ត្រៀមនិងផលិតនេះ គឺមិនអោយចាញ់បទទី១នោះទេ ពោលគឺដូចជាការឆ្នៃម៉ូតសម្លៀកបំពាក់ដូច្នោះដែរ គឺត្រូវតែថ្មីជានិច្ច ។

ចំណែកឯរឿងចំណាយវិញនាងបានប្រាប់ថា កាលពីបទទី១ មានមហាជន១ចំនួន មិនជឿនោះទេ ថានាងបានលក់ឡានដែលមានតំលៃរាប់សិបសែន ដុល្លារយកមកផលិត តែវាជាការពិត ដើម្បីផលិតបទវីរៈនារី នាងហ៊ានលះបង់ ។ ហើយបទទី២នេះវិញ គឺនាងបានប្រាប់ថា នាងអោយតំលៃលើការងារ ប្រសិនបើគេធ្វើដូចអ្វីដែលនាងចង់បាន នោះនាងមិនខ្លាចនិងចំណាយនោះទេ ។

ហើយ កញ្ញា ទេព បូព្រឹក្ស នៅបានបញ្ជាក់ផងដែរថា នាងនិងក្រុមការងារ និងបន្តខិតខំក្នុងការផលិតបទចម្រៀង ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ តាមដែលអាចធ្វើទៅបាន  ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់អ្នកគាំទ្រ ។

Please enter a valid URL

Relate Post