យ៉ាងមេចទៀតហើយ..! Bella បាន Post រូបថតថ្មី ស្រាប់តែអតីតមិត្តប្រុស Weir បង្ហាញមុខភ្លាម

រក្សាបាននូវភាពរឹងមាំដ៏ស្រស់ស្អាតសម្រាប់តួឯកស្រី “Bella Ranee” បើទោះបីជាឆ្នាំនេះត្រូវ ត្រូវប្រើពាក្យថាលា សម្រាប់ស្នេហា៩ឆ្នាំ ជាមួយអតីតមិត្តប្រុស  Weir Sukolwat ក៏ដោយ ក៏នៅតែមានស្នាមញញឹមដ៏ស្រស់ស្អាតជានិច្ច  ហើយកាលពីថ្មីៗនេះ Bella បានបង្ហោះរូបភាពពិធីខួបកំណើត ដែលធ្វើមុនថ្ងៃខួបកំណើតពិត គឺថ្ងៃទី 24 ខែធ្នូនោះ ជាមួយមិត្តជិតស្និទ្ធរបស់នាង។ ដែលក្នុងការ Post នោះ មាន​អ្នក​គាំទ្រ​បាន​​ជូន​ពរ​នាងយ៉ាងច្រើន​លើស​លប់ ។

អមជាមួយរូបភាពទាំងនោះ នាងបានសរសេរ Capsion ដែលអានហើយស្ទើរតែស្រក់ទឹកភ្នែកថា  អរគុណដែលផ្តល់បេះដូងដល់ Belle Belle ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ចាប់អារម្មណ៍ខ្លាំងណាស់ អរគុណដែលនៅក្បែរមនុស្សស្រីខ្លួនតូចម្នាក់នេះជារៀងរហូតមក  ។ Bella  មានក្ដីសុខធំធឹងបំផុត ។ ដោយ Surprise ខួបកំណើតជាមុននេះជាគម្រោងរបស់អ្នកគាំទ្ររបស់ “Bella Ranee” រួមគ្នាធ្វើពិធីនេះ រៀបចំយ៉ាងពេញទំហឹង ដោយយករបស់ទាំងអស់ដាក់ក្នុងទូកុងទិន័រ ហើយ​នាំ​គ្នា​ជិះ​រថយន្ត​ចំនួន ៦គ្រឿង មក​បង្ក​ការភ្ញាក់ផ្អើល​នៅ​មុខផ្ទះ ហើយមិនត្រឹមប៉ុណ្ណឹងទេ នៅបានរៀបចំតុបតែងបន្ទប់១ យ៉ាងស្រស់ស្អាត និងអស្ចារ្យអោយ Bella  ថែមទៀតផង ឃើញហើយមានក្ដីសុខជំនួស Bella តែម្ដង ។

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺអតីតគូស្នេហ៍ដែលទើបតែបែកគ្នា លោក Weir Sukolwat ក៏បានមកចុច Like លើការបង្ហោះរបស់ Bella ដូចរាល់ដង។ នេះត្រូវបានគេហៅថាអាកប្បកិរិយាស្មើចុងស្មើដើម ទោះបីជាស្ថានភាពបានផ្លាស់ប្តូរក៏ដោយ។ វាជាការបញ្ជាក់ដ៏ល្អមួយ។ ទោះ​ឈប់​ស្រលាញ់​គ្នា​ក៏​ដោយ ក៏​នៅ​តែ​ជា​បង​ប្អូន​ដ៏​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

Please enter a valid URL

Relate Post