Aum Patcharapa ខួបកំណើតឆ្នាំនេះ ទទួលបានកាដូ លើសពី ពិសេស

Share on facebook
Share on linkedin
Share on telegram

មានអាយុ 43 ឆ្នាំជាផ្លូវការ ហើយ សម្រាប់ Super Star ​តារា​លំដាប់​ជួរ​មុខ​នៅ​ប្រទេស​ថៃ​ដូច​ជា “Aum-Patcharapa Chaichua” ដែលឆ្នាំនេះ កម្មវិធីខួបកំណើតរបស់នាង រៀបចំយ៉ាងសាមញ្ញ ដោយមានមិត្តជិតស្និតមួយចំនួនបានចូលរួមដោយ នាំយកនំមក Surprise ដល់ផ្ទះ ។

ចំណែកគូស្នេហ៍ Noom Pok Prakthanna Wong ក៏បានជូនកាដូឆ្នាំនេះផងដែរ គឺខ្សែដៃពេជ្រពីម៉ាក BVLGARI តម្លៃ ២ .២វង់រួមគ្នា សរុបប្រមាណជាជាង ជាង 958,000 បាត។

ឆ្នាំនេះទទួលបាន ២វង់ បើយើងត្រឡប់ទៅឆ្នាំមុនក៏មិនងន់ដែរ គឺនាងទទួលបាន កងដៃម៉ាកដដែលនេះ ចំនួន១វង់ តែតំលៃវិញ គឺដល់ទៅ 804000បាត ឯណោះ ។

ចំណាយមិនធម្មតា កងដៃទាំង ៣វង់ នេះចូលគ្នា គឺជិត ២លានបាត ទៅហើយ ។ ចំណាយគឺកើនឡើងជារៀងរាល់ឆ្នាំ និងច្រើនបែបនេះ បើមិនស្រឡាញ់ពិត ធ្វើមិនបាននោះទេ មែនទេបាទ ?

Please enter a valid URL

Relate Post