អ្នកគាំទ្រវិស័យដើរម៉ូដ និងហ្វេសសិន ច្បាស់ជាស្គាល់តារាម៉ូដែលស្រី មានកម្ពស់ខ្ពស់ សម្បុរខ្មៅស្រអែម កញ្ញា កេ ចាន់កេសី ជាក់ជាមិនខាន ។ ព្រោះនាងជាតារាម៉ូដែលជើងចាស់ដែលមានការតស៊ូខ្លាំង និងពោពេញទៅដោយបទពិសោធន៍ក្នុងវិស័យនេះ។
ហើយក្នុងពេលនេះ នាងប្រាប់មកកម្មវិធីយើងថា ដោយសារតែមើលឃើញអំពីតម្រូវការលើវិស័យដើរបង្ហាញម៉ូត និងមានយុវវ័យជាច្រើនដែលគាត់ស្រឡាញ់វិស័យនេះ តែពិបាករកបទពិសោធន៍ និងគ្មានមូលដ្ឋានគ្រឹះ ម្យ៉ាងវិញទៀតព្រោះតែកញ្ញាចង់ឃើ់ញវិស័យនេះរីកចម្រើនខ្លាំងជាមុន និងចង់ចូលរួមជម្រុញវិស័យបង្ហាញម៉ូដនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង នៅពេលវិស័យនេះកំពុងតែពុះកញ្ជ្រោលខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយផងនោះនាងសម្រេចចិត្តបើកជាសាលាបណ្ដុះបណ្ដាល តែម្ដង ។
ដោយក្នុងនោះរួមមាន ការដើរម៉ូញដបែប High Fashion ការដើរបែបប្រពៃណីបុរាណ ដើរបែប Catwalks និងការដើរបែបបវរកញ្ញា ជាដើម ។ បន្ថែមលើនេះកញ្ញាក៏ភ្ជាប់ការបង្រៀនកាច់ស្ទីលថតរូបបែបហ្វេសសិនគ្រប់ទម្រង់ រួមទាំងការសម្តែងផងដែរ។
គួបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ កញ្ញាទទួលបានកូនសិស្សជាច្រើននាក់ហើយ ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអាជីពមួយនេះ។ ក្រោយសិក្សាចប់ កូនសិស្សអាចប្រើជំនាញរបស់ខ្លួនដើម្បីសាងឈ្មោះនៅលើវិថីហ្វេសសិន ឬសិល្បៈ ដែលអាចទទួលបានប្រាក់ចំណូលច្រើន ដើម្បីចិញ្ចឹមជីវិតនាថ្ងៃអានាគត៕