អ្នកប្រើបណ្ដាញសង្គមបានដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ មានអាខោនហ្វេសប៊ុក មួយ ឈ្មោះ Hea to Seng បានជេរប្រមាទធ្ងន់ៗ ដល់ឪពុកម្តាយ តារាចម្រៀង ណុបបាយ៉ារិទ្ធ និងបុគ្គលមួយចំនួនទៀត នៅលើបណ្ដាញសង្គម ដែលធ្វេីអោយប៉ះពាល់កិត្តយសរបស់ក្រុមគ្រួសារលោកណុប បាយ៉ារិទ្ធយ៉ាងខ្លាំង រហូតដល់មានការចុះផ្សាយពត៏មានជាហូហែរ។
ក្រោយពីការបង្ហោះសារជេប្រមាទជាហូរហែរ ដោយមិនមានការតបតរពីក្រុមគ្រួសារ លោក ណុបបាយ៉ារិទ្ធនោះ ឥឡូវនេះម្ចាស់ អាខោនហ្វេសប៊ុក Hea to seng ដែលមានឈ្មោះពិត សេង រ៉ាក់ដាហៅខួច ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ហើយ ក្រោមពាក្យបណ្តឹងរបស់គ្រួសារលោក ណុប បាយ៉ារិទ្ធផ្ទាល់តែម្តង។
បើតាមប្រព័ន្ធច្បាប់បានឱ្យដឹងថា ម្ចាស់អាខោនហ្វេសប៊ុក Hea to seng ឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវបានប្រព័ន្ធច្បាប់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ ៧១៣៥ ច, ដ.ព.ស ចុះថ្ងៃទី ១៥ខែធ្នូឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ និងធ្វើការនាំខ្លួន ឈ្មោះ សេង រ៉ាក់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែ ទ១ ម១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីច្បាប់។ ដោយជននេះ ត្រូវបានដាក់អោយឋិតក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា ជេរប្រមាថ បរិហារកេរ្តិជាសាធារណៈ ធ្វើអោយខូចខាតដោយចេតនា និងកំហែងយក ប្រព្រិត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ និងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ។
ដូច្នេះម្ចាស់ account Facebook Hea to seng ដែលមានឈ្មោះពិត សេង រ៉ាក់ដា ហៅខួច ត្រូវជាប់ឃុំជាបណ្ដោះអាសន្ន រង់ចាំការសម្រេចដាក់បន្ទុកពីតុលាការ៕