ខេមរៈ សេរីមន្ត បរិច្ចាគថវិការ(ពីរលានដុល្លារ)កសាងផ្លូវនិងប្រឡាយឲ្យអ្នកស្រុកម៉ាឡៃ

ក្រោយពីជោគជ័យខ្លាំងលើមុខជំនួញ អចលនទ្រព្យហើយក្នុងពេលនេះ កំពុលតារាចំរៀង លោក ខេមរៈ សេរីមន្ត ងាកមកការងារសង្គមវិញម្ដង ។ ដោយកាលពីពេលថ្មីៗនេះ លោកបានចំណាយថវិការ ក្នុងចំនួនរាប់ពាន់ដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចុះចែកជូនដល់សិល្បករ ចាស់ជរាបាត់បង់សមត្ថភាពការងារ ចំនួន 50នាក់ឯណោះ ។

 

ហើយប៉ុណ្ណឹងនៅមិនទាន់អស់ទេ លោកនៅបានជួយកសាងផ្លូវ និង ប្រឡាយដល់អ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលក្នុងដំណើរការសាងសង់នោះ ត្រូវចំណាយថវិការដល់ទៅ ២០០០០០០$(ពីរលានដុល្លារ) ដើម្បីជួយដល់សង្គមជាតិ ។ នេះបើយោងតាមសារដែលកំពូលតារាចំរៀងរូបនេះ បានបង្ហោះកាលពីថ្ងៃទី 22 ខែធ្នូ 2021 កន្លងទៅនេះ ដោយលោកបានពោលថា ការជួយដល់សង្គមជាតិ និង ប្រជាជន យើងគឺជាតួនាទីរបស់យើងទាំងអស់គ្នា។ ថវិការ2,000,000$(ពីរលានដុល្លា)ជាថវិការដ៏ច្រើនសំរាប់ខ្ញុំតែខ្ញុំរីករាយនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកសាងនៅផ្លូវ និង ប្រឡាយទឹកជួយសម្រួល ដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ទូទាំងប្រទេសតាមអ្វីដែរខ្ញុំអាចធ្វើបាន ។

 

គួររំលឹកផងដែរថា១រយៈចុងក្រោយនេះ  កំពូលតារាចំរៀងរូបនេះ ហាក់ដូចជាឃ្លាតឆ្ងាយពីវេទិការប្រគុំតន្រ្តី  តែមមាញឹកយ៉ាងខ្លាំង ក្នុងមុខជំនួញអចលនទ្រព្យ និងការងារសង្គម ។

Please enter a valid URL

Relate Post