នៅវេលាប្រមាណជា ម៉ោង៤រសៀលថ្ងៃទី 25 ខែធ្នូ 2021 គឺនៅមុននេះបន្តិច លោកហេងពិទូ បានបង្ហោះសារ សារភាពទទួលស្គាល់ពីកំហុសរបស់ខ្លួន និងបញ្ជាក់ពីចំណងស្នេហ៍របស់ខ្លួន និង អ្នកនាង Fi Yata ថា ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង Fi Yataបានបែកគ្នាហេីយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហេីយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ . ហេីយក៏សូមទោស Fiyata – ហ្វីយ៉ាតា នៅកំហុសមួយនេះ នឹងអរគុណសំរាប់ការលេីកលែង, ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ពន័គ្នាទៀតទេ ។
ក្រោយពីលោក ហេង ពិទូ បានបង្ហោះសារបែបនេះហើយ អ្នកនាង Fi yata បានថតរូបសារនោះមកបង្ហោះបន្ត ព្រមជាមួយ caption យ៉ាងវែង ក្នុងន័យស្ដីពីនារីគ្រប់រូបអោយគិតពិចារណាអោយបានច្បាស់លាស់ មុននិងសម្រេចចិត្តផ្ញើវាសនា លើបុរសនោះ ហើយនាងនៅបានបញ្ជាក់យ៉ាងច្បាស់ពី ការបែកបាក់ទំនាក់ទំនង រវាងអ្នកទាំង2 ។ ដោយនាងបាននិយាយថា រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ ។
ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នាឲ្យដឹងខ្លួនថាកុំយកសេចក្ដីសុខខ្លួនឯងទៅផ្ញើនឹងអ្នកដទៃព្រោះគេមិនបានស្មោះត្រង់ជាមួយយើងគ្រប់ពេលនោះទេ. កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ត្រូវរៀនរស់ដោយខ្លួនឯងរឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹងគេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើងមានអារម្មណ៍ថាស្ដាយក្រោយពេលនរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថាអ្នកស្អាត,ខ្លាំង, ពូកែប៉ុណ្ណាទេមនុស្សបើគេចង់ក្បត់ហើយទោះបីយើងឱ្យគេអង្គុយនៅលើបល្ល័ង្កទៀតក៏គេនៅតែក្បត់ដែរ. ខ្ញុំពិតជាចង់សើចមនុស្សប្រុសមួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោលហើយទៅសង់ទៀមស្រាផឹកជាមួយស្រី. ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរប៉ុន្តែខ្ញុំគិតឡើងវិញថាមកពីខាងប្រុសរបស់យើងទេដែលបើកដៃឲ្យគេចូលមកបាន.
សុំបញ្ជាក់ថាគាត់បង្ហោះនេះក៏ដោយសារតែការដោះដូរមិនឲ្យខ្ញុំបញ្ចេញនៅផុសតាងដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះកុំទាន់សប្បាយអរអី ។